ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីុរ៉ង់​បង្កើន​ទ្វេសមត្ថ​ភាព​​ចម្រាញ់​អ៊ុយ​រ៉ានី​ញ៉ូម​​

13 ឆ្នាំ មុន

​របាយការណ៍​ប្រចាំ​​ត្រី​មាស​ថ្មី​របស់​ទី​ភ្នាក់​ងារ​ថា​​ម​ពល​បរមាណូ​អន្តរជាតិ​គូសបញ្ជាក់​កាលពី​ព្រឹក​ថ្ងៃទី​​៣០ សីហា ​ថា ប្រទេស​អីុរ៉ង់​បាន​បង្កើន​​​ទ្វេ​​សមត្ថ​ភាពចម្រាញ់​អ៊ុយ​រ៉ា​នីញ៉ូម​នៅ​ឯទីតាំង​ក្រោម​ដី​ FORDOW ​ក្នុងខែ​ឧសភា ​ដោយ​បង្កើន​ចំនួន​ឡ​ចម្រាញ់​ពី​១.០៦៤​ដល់​ ២.១៤០ ។

ទីភ្នាក់​ងារ​នោះ​គូសបញ្ជាក់​ថា ​អីុរ៉ង់​​ត្រៀម​បង្កើន​ការ​ចម្រាញ់​អ៊ុយ​រ៉ានី​ញ៉ូម​ ទោះបី​ជា​មាន​ការគាប​សង្កត់​របស់​ពួក​លោក​ខាងលិខ​​និង​ការ​គំរាម​​កំ​ហែង​វាយ​ប្រហារ​​​ពីសំណាក់​អីុ​ស្រាអែល​ក៏​ដោយ​ ​។​ក៏​ប៉ុន្តែ​ទីភ្នាក់​ងារ​នោះ​របស់​អ.ស.ប ​បញ្ជាក់ថា ​ឡ​ចម្រាញ់​ដែល​បង្កើន​ទាំងនេះ​នៅពុំ​ទាន់​​ដំណើរ​ការ​នៅឡើយ ។អីុរ៉ង់​ត្រូវ​បាន​​ពួក​លោកខាងលិច​សង្ស័យ​ថា​​​ស្វះ​ស្វែង​​​ផលិត​​អាវុធ​នុយ​ក្លេអ៊ែរ ​ក្រោមការ​បិទ​បាំង​នៃកម្មវិធី​នុយ​ក្លេ​អែ៊រស៊ីវិល​ដែល​ការសង្ស័យ​បែប​នេះត្រូវ​បាន​អីុរ​៉ង់​បដិសេធ​ជានិច្ច ។

ក្នុងរបាយ​ការណ៍​ប្រចាំត្រីមាស​របស់ខ្លួន​​ទី​ភ្នាក់ងារ​ថាម​ពល​បរមាណូ​អន្តរជាតិ​ក៏គូស​បញ្ជាក់​ផង​ដែរ​ថា​ក្រុង​តេហរ៉ង់​បាន​ផលិត​អ៊ុយ​រ៉ា​ឌីញ៉ូម​ មាន​កម្រិត​ចម្រាញ់​ខ្ពស់​បាន​​១៨៩គីឡូ​ក្រាម ​ចាប់​ពី​ឆ្នាំ​២០១០​ មក ។​យោងតាម​ពួក​អ្នក​ការទូត​នៅទីក្រុងយែន​​ថា ​អីុ​រ៉ង់​ក៏អាច​ដំឡើង​ឡ​ចម្រាញ់​អ៊ុយ​រ៉ានីញ៉ូម​ដទៃ​ៗ​ទៀត​​ ហើយ​អាច​លាក់​នៅ​​ទីតាំង​FORDOW ដើម្បី​ការពារ​ចំពោះ​រាល់​ការវាយ​ប្រហារ​របស់​តាម​អាកាស​​ណាមួយ​ ។ ​ទីតាំង​នោះ​កសាង​នៅ​ក្រោម​ភ្នំ​ដើម្បី​អាច​ការពារ​ចំពោះ​​ការវាយ​ប្រហារ​​របស់​ពួក​សត្រូវ​ហើយ​នៅ​ទីតាំង​នោះ​អាច​មាន​ឡ​ចម្រាញ់​ប្រមា​ជា​៥.០០០ ៕