ខេត្តស្វាយរៀង ៖ កាលពីថ្ងៃទី ៣០ សីហា ២០១២ វេលាម៉ោង៨ព្រឹកនៅសាលប្រជុំឆ្នេរទន្លេក្រុងស្វាយរៀង បានរៀបចំពិធីសម្ពោធ និងប្រកាសបើកដំណើរការជាផ្លូវការនូវយុទ្ធនាការផ្តល់អាហារូបត្ថម្ភបន្ថែមដល់កុមារអាយុចាប់ពី៦ខែដល់២៤ខែ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត កែរ រដ្ឋា អនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកឡាក់ ឡេង នាយករងមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព លោកយូ បុន្នី អភិបាលក្រុងស្វាយរៀង ព្រមទាំងមន្ត្រីសុខាភិបាល៣៧នាក់ អ្នកស្ម័គ្រចិត្តមណ្ឌលសុខភាព អ្នកទ្រទ្រង់សុខភាពភូមិ៣៨ មណ្ឌលសុខភាព ២៥២នាក់ និងមន្ទីរពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ក្រុមប្រឹក្សាឃុំ-សង្កាត់២៣នាក់ សរុប៣១២នាក់ ស្រី១៦២នាក់ ។ លោកវេជ្ជបណ្ឌិត ញ៉ឹក សំណាង ប្រធានផ្នែកគាំពារមាតា និងទារកខេត្តបានមានមតិថា បញ្ហាកង្វះអាហារូបត្ថម្ភនៅលើកុមារនៅតែជាបញ្ហាសុខភាពសាធារណៈមួយដ៏ធ្ងន់ធ្ងរនៅក្នុងខេត្តស្វាយរៀង គួរឱ្យព្រួយបារម្ភ ។ បញ្ហាកង្វះអាហារូបត្ថម្ភ គឺជាមូលហេតុចម្បងមួយនៃការស្លាប់របស់កុមារដែលត្រូវបានគេប៉ាន់ប្រមាណថា មានប្រហែល៣៥% នៃកុមារអាយុក្រោម៥ឆ្នាំ ដែលស្លាប់នៅលើពិភពលោក ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ