រាជធានីភ្នំពេញ ៖ សាលារាជធានីភ្នំពេញ បានរៀបចំពិធីសែនក្រុងពលី រូបសំណាក់អតីតមេទ័ពខ្មែរ គឺតេជោមាស និងតេជោយ៉ត ក្រោមអធិបតីភាពលោកកែប ជុតិមា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ សុំម្ចាស់ទឹក ម្ចាស់ដី ដើម្បីត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១ កញ្ញា ២០១២ ខាងមុខនេះ ។ ពិធីនេះធ្វើឡើងទៅតាមប្រពៃណីព្រះពុទ្ធសាសនាដោយមានការនិមន្តព្រះសង្ឃចំនួន៦៩អង្គសម្តែងព្រះបរិត្តផងដែរ។
រូបសំណាកអតីតមេទ័ពខ្មែរទាំង២រូប សាងសង់ឡើងពីស្ពាន់ជិះលើខ្នងសេះមានកម្ពស់៣,៦ម៉ែត្រ ឈរលើផ្ទាំងថ្មដា១ដុំធំមានបណ្តោយប្រវែង៥ម៉ែត្រ, កម្ពស់១,៨០ម៉ែត្រ, អមដោយផ្កាចំរុះពណ៌ព័ទ្ធជុំវិញ ដាក់នៅចំកណ្តាលរង្វង់មូលមានវិមាត្រប្រវែង៧,៤០ម៉ែត្រ និងព័ទ្ធជុំវិញដោយជញ្ជាំងខឿនធ្វើពីឥដ្ឋកម្ពស់៤០សង់ទីម៉ែត្រ, កម្រាស់៤០សង់ទីម៉ែត្រពីខាងក្រៅដែលសាងសង់ឡើងដោយសាលារាជធានីភ្នំពេញ តម្កល់នៅលើសួនច្បារមុខ វត្តឧណ្ណាលោមនាមាត់ទន្លេ ដើម្បីឧទ្ធិសដល់វីរភាពដ៏អង់អាចក្លាហានរបស់មេទ័ពទាំង២រូប និងទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ពីប្រវត្តិពិតរបស់មេទ័ពខ្មែរ, ទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញផងដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕




ចែករំលែកព័តមាននេះ