ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាំ​ពាក្យ​ចិន​បញ្ជាក់​ពីការសាក​ល្បង​មីស៊ីល​ទាំង​ឡាយ​

13 ឆ្នាំ មុន

អ្នក​នាំ​ពាក្យ​ម្នាក់​របស់​​ក្រសួង​ការពារ​ប្រទេស​ចិន​អះអាង​កាលពី​ថ្ងៃទី​៣០ សីហា ​ថា ​​​កង​ទ័ពចិន​បាន​ធ្វើ​ការសាក​ល្បង​មីស៊ីល​ទាំង​ឡាយ​នៅ​ក្នុង​ដែ​នដី​ជាតិ ដែល​​ពុំ​សំដៅ​លើ​​ប្រទេស​​ណាមួយ​ជា​ពិសេស​ឡើយ ។ក្នុងសន្និសីទ​សារព័ត៌​មាន​មួយ​អ្នកនាំពាក្យ​រូបនេះ​លោក​ហ្សេង់​យ៉ាន​ឆេង ថ្លែងថា ​នាពេល​​ថ្មី​ៗ​នេះ ​យើង​បាន​ធ្វើការ​សាកល្បង​​ជាធម្មតា​​នូវ​អាវុធ​នានា​ក្នុង​ដែន​ដី​របស់​យើង ។

​ការសា​ក​ល្បង​​ទាំង​នោះ​ពុំសំដៅ​លើគោលដៅ​ពិសេស​ណា​មួយ​ឡើយ ​ហើយក៏​ពុំ​សំដៅ​លើ​ប្រទេស​ពិសេស​ណាមួយ​ដែរ ​ដែល​នោះគ្រាន់​ជា​ការ​ពង្រឹង​កម្លាំង​កង​ទ័ព​​ឆ្លើយ​តប​ចំពោះ​សេច​ក្តី​ត្រូវ​ការ​ថែរក្សា​សន្តិ​សុខ​ជាតិប៉ុណ្ណោះ​ ។យោង​តាម​ម៉ាស៊ីន​ឃោសនា​ចិន​​និង​បរ​​ទេស​ថា កងកាំភ្លើង​​ធំ​​របស់​កង​ទ័ព​ចិន​បាន​​បាញ់​សាក​ល្បង​​ប្រកបដោយ​ជោគ​ជ័យ​​នូវ​មីស៊ីល​ជា​ច្រើន​ក្នុងនោះ​មាន​មីស៊ីល​បាលី​ស្ទីក ​អន្តរ​ទ្វី​​ប ​ធុន​ DF-41 ដែរ ។

ម៉ាស៊ីន​ឃោសនា​ដទៃ​ទៀត​និយាយ​ថា ​ការសាក​ល្បង​មីស៊ីល​បាលីស្ទីន​JL-2 ​ចេញ​ពី​នា​វា​មុជ​ទឹក​មួយ​ត្រូវ​បរាជ័យ​ និង​​ថា​ការអភិវឌ្ឍ​ន៍​​មីស៊ីល​បាលី​ស្ទីក​របស់​ចិន​​មា​នភាពយឺត​យ៉ា​វ ​ ។យោងតាម​របាយ​ការណ៍​ទាំងឡាយ​ថា​មីស៊ីល​​បាលី​ស្ទីក​ចិន​ដែល​បាញ់​ចេញ​ពី​ចិន​ដីគោក គឺ​អាច​បាញ់​ដល់គ្រប់​ទីកន្លែង​​​​នៃ​​សហ​រដ្ឋ​អាមេរិក​ ហើយ​អាច​ចូល​ក្នុង​​ប្រព័ន្ធ​​ការពារ​ប្រឆាំង​មីស៊ីល ។

លោក​ហ្សេង​ គូសបញ្ជាក់​ថា ​ចិន​​ប្រកាន់​នយោ​បាយ​ការពារជាតិ​ក្នុងលក្ខណៈ​ការ​ពារ​​សុទ្ធ​សាធ​ ​ព្រម​ទាំង​ប្រកាន់​យក​យុទ្ធ​សាស្ត្រ​យោធា​ការ​ពារ​សកម្ម ៕