ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ឧទ្ទាម​ស៊ីរី​អះអាង​ថា​បាញ់​ធ្លាក់​​យន្តហោះ​មួយគ្រឿង​​

13 ឆ្នាំ មុន

ពួក​ឧទ្ទាម​ស៊ីរី​អះអាង​​កាលពី​ថ្ងៃទី​៣០​ សីហា ​ថា ពួក​គេបាញ់​ធ្លាក់​យន្ត​ហោះ​១គ្រឿង​របស់​កង​ទ័ព​​​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ ហើយ​​​ការ​ពារ​​​ បណ្តា​ទីតាំង​ពួកគេ​នៅ​ក្រុង​ដាម៉ាស់ ​ដែល​នៅ​ទី​នោះការ​​​ប្រយុទ្ធ​គ្នា ​មាន​ភាពខ្លាំង​ក្លា​ចាប់​តាំង​ពីជាង​១ខែ​មក​ហើយ ។
ទន្ទឹម​នឹងនេះ ​ប្រធានាធិបតី​អេហ្ស៊ីប​លោក​ម៉ូហាម៉េដ ម័រ​ស៊ី បាន​បរិហារ​​នៅ​អីុរ៉ង់​ជា​​សម្ព័ន្ធ​មិត្ត​ស៊ីរី​ចំពោះ​របប​​ប្រធានា​​ធិបតី​ស៊ីរី​លោក​បាចា​​​អាល់​អាសាដ ។

នៅ​លើទីលាន​ការប្រយុទ្ធ​គ្នា​ពុំ​មាន​សញ្ញា​ចុះ​ថយ​ណាមួយ​ឡើយ​ដោយ​កាលពី​ថ្ងៃទី​៣០ សីហា ​អង្គការ​OSDH រៀបរាប់​ពីតុល្យ​ការ​​​​បណ្តោះ​អាសន្ន​នៃ​អ្នកស្លាប់​​ថា​មាន​ចំនួន​យ៉ាង​​តិច​៧៧​នាក់​ ក្នុង​នោះ​មាន​ជន​ស៊ីវិល​៤៦​នាក់ ​ទាហាន​២១នាក់ ​និងពួក​ឧទ្ទាម​១០​នាក់​ក្នុង​ទូទាំង​​ប្រទេស។ នៅក្រុង​ដាម៉ាស់ ​នាយក​មន្ទីរពេទ្យ​យោធា ​TECHRINE ថ្លែងថា ​សមាជិក​​នៃ​កម្លាំង​រដ្ឋាភិបាល​៤៧​​នាក់​​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២៩ សីហា ​​ធ្វើ​ឱ្យចំនួន​ទាហាន​ដែល​ស្លាប់​តាំង​​ពីចាប់​ផ្តើម​មាន​ការ​​បះ​បោរ​ពី​ខែ​មីនា ​២០១១​មក​ឡើង​ដល់​៨.០០០​នាក់​ហើយ ។

ពួក​​ប្រឆាំង​ស៊ីរី​បាន​ទាម​ទារ​កាលពី​ថ្ងៃ​ទី​៣០ សីហា ​ដល់​​ក្រុម​ប្រឹក្សា​​សន្តិ​សុខ​​អ.ស.ប ​ ឱ្យ​បង្កើត​តំបន់​ហាម​ហោះ​ហើរ​និងបង្កើត​ស្ពាន​​​មនុស្ស​ធម៌​​មួយ​​សម្រាប់​ជួយ​​ដល់​ប្រជាជន​ស៊ីរី ។ក្នុងតុល្យ​​ការ​​របស់​ខ្លួន​រយ​ៈពេល​១៧ខែ​​នៃ​អំពើ​ហិង្សា​​ OSDH ​រៀបរាប់​ពីចំនួន​សមាជិក​កង​​កម្លាំង​សន្តិ​សុខ​ស៊ីរី​ស្លាប់​ថា​មាន​​​​ជិត​៦.៥០០​នាក់​ក្នុង​ចំណោម​មនុស្ស​ស្លាប់​សរុប​​ជាង​២៥.០០០​នាក់​ក្នុង​ទូទាំងប្រទេស ។

​វរសេនីយ​ឯក​អាវីហ្វ​ ម៉ាមូដ ​ស្លី​ម៉ាន ​ប្រមុខ​ក្រុម​​ប្រឹក្សា​​យោធា​ពួក​ឧទ្ទាម​​នៅ​ខេត្ត​​​អីុដ​លីប​អះ​អាង​កាលពី​ថ្ងៃទី​៣០ សីហា ​ថា​ពួក​ឧទ្ទាម​ជាច្រើន​រយ​នាក់​បា​ន​វាយ​ប្រហារ​នាពេល​ព្រឹក​លើព្រលាន​យន្តហោះ​អាប៊ូ​អែល ហ្សូហួរ ​ហើយ​បាញ់​ធ្លាក់​​យន្តហោះ​​ចម្បាំ​ង​ធុន​MIG ១​គ្រឿង​របស់​កង​ទ័ព​​​ពេល​ហោះ​ឡើង ​។ ​ក្រៅពី​យន្ត​ហោះ​ត្រូវ​បាញ់​ធ្លាក់​ដោយ​កាំ​ភ្លើង​​ស្វ័យ​ប្រវត្តិ​ យើង​នៅ​បាន​ដុតចោ​​ល​​យន្តហោះ​MIG១១​គ្រឿង​ ក្នុងព្រលាន​យន្តហោះ​នេះ ​រួច​យើង​ត្រួត​​ត្រា​ទី​នោះ​ទាំង​ស្រុង ៕