ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​មន្ត្រី​ក្រសួង​ធម្ម​ការ​​នាំ​អំណោយ​​ចែក​ជូន​យុវជន​ស្ម័គ្រ​ចិត្ត​សម្តេចតេជោ​

11 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង ៖ លោក​មិន​ ឃិន រដ្ឋ​មន្ត្រី​​ក្រសួង​ធម្ម​កា និង​សាសនា​ និង​លោក​ស្រី​ ងួន ធួន ទី​ប្រឹក្សា​​រាជ​រដ្ឋា​ភិបាល​​អម​ដំណើរ​​ដោយ​​មន្ត្រី​​ក្រោម​ឱវាទ​​បាននាំ​យក​ថវិកា និង​គ្រឿង​ឧបភោគ​​បរិ​ភោគ​មួយ​ចំនួន​ចែក​​ជូន​ដល់​ក្រុម​យុវ​ជន​​ស្ម័គ្រ​ចិត្ត​​សម្តេច​​តេជោ​ក្រុម​ទី​៥៦ ដែល​កំពុង​សហ​ការ​​ជា​មួយ​មន្ត្រី​ជំនាញ​​ចំនួន​៣២​នាក់ ធ្វើ​ការ​វាស់​វែង​ដីធ្លី​​ជូន​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ​ស្រុក​សេសាន ។ ​ពិធី​ប្រគល់​អំណោយ​​នេះ​បាន​ធ្វើ​​ឡើង​នៅ​

ខេត្ត​ស្ទឹង​ត្រែង ៖ លោក​មិន​ ឃិន រដ្ឋ​មន្ត្រី​​ក្រសួង​ធម្ម​កា និង​សាសនា​ និង​លោក​ស្រី​ ងួន ធួន ទី​ប្រឹក្សា​​រាជ​រដ្ឋា​ភិបាល​​អម​ដំណើរ​​ដោយ​​មន្ត្រី​​ក្រោម​ឱវាទ​​បាននាំ​យក​ថវិកា និង​គ្រឿង​ឧបភោគ​​បរិ​ភោគ​មួយ​ចំនួន​ចែក​​ជូន​ដល់​ក្រុម​យុវ​ជន​​ស្ម័គ្រ​ចិត្ត​​សម្តេច​​តេជោ​ក្រុម​ទី​៥៦ ដែល​កំពុង​សហ​ការ​​ជា​មួយ​មន្ត្រី​ជំនាញ​​ចំនួន​៣២​នាក់ ធ្វើ​ការ​វាស់​វែង​ដីធ្លី​​ជូន​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ​ស្រុក​សេសាន ។ ​ពិធី​ប្រគល់​អំណោយ​​នេះ​បាន​ធ្វើ​​ឡើង​នៅ​បរិវេណ​សាលា​បឋម​​សិក្សា​ភូមិ​​ច្រប់ ស្ថិត​​​ក្នុងភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ​ស្រុក​សេសាន ​កាល​ពី​ថ្ងៃទី​៣០ សីហា ២០១២ ។

លោក​មិន ឃិន ​បាន​មាន​ប្រសាសន៍​ពាំនាំ​​នូវ​ការ​ផ្តាំផ្ញើ​​សួរ​សុខ​ទុក្ខ​ពី​​សំណាក់​សម្តេច​ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​ដែល​តែង​​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​​ចុះ​វាស់​វែង​ដីធ្លី​​ជូន​​ប្រជា​ពល​រដ្ឋ​​ ដែល​កំពុង​​ដំណើរការ​គោល​នយោ​បាយ​​ចាស់​​សកម្ម​ភាព​​ថ្មី​លើ​វិស័យ​ដីធ្លី​នា​ពេល​នេះ ។ ​លោក​បាន​​កោត​សរសើរ និង​វាយ​តម្លៃ​​ខ្ពស់​ចំពោះ​​បេសក​កម្ម​របស់​ក្រុម​​យុវ​ជន​ស្ម័គ្រ​ចិត្ត​​ទាំង​អស់​​ថា ជា​គំរូ​វីរ​ភាព​មួយ​ដ៏​ល្អ​​សម្រាប់​យុវ​ជន​​ជំនាន់​ក្រោយៗ​​ទៀត​ ពោល​គឺ​​ជា​បេសកកម្ម​​ប្រវត្តិ​​សាស្ត្រ​ក្នុង​ឆាក​ជីវិត​របស់​ប្អូនៗ ។

​និស្សិត​លឹម​បូរ៉ា ជា​យុវជន​​ស្ម័​គ្រ​​ចិត្ត​ក្រុម​ទី​៥៦ ដែល​ចុះ​​មក​បំពេញ​ការ​ងារ​នៅ​ស្រុក​សេសាន បាន​បង្ហាញ​ពី​លទ្ធ​ផល​​ជា​បណ្តោះ​​អាសន្ន​ដោយ​​​សម្រេច​បាន​​ក្នុង​ភូមិ​ក្របី​​ជ្រំ​មាន​​១៤០​ក្បាល​ដីស្មើ​នឹង​​១០៨​គ្រួសារ ដី​កសិ​កម្ម​១៣៨​ក្បាល​​ដីស្មើ​នឹង​៤៣០​ហិកតា ដីលំនៅ​ឋាន​២​​ក្បាល​​ដី​​ស្មើ​នឹង​៧៩​ហិកតា សរុប​ក្បាល​​ដីទាំង​អស់​៤៣៦​ហិកតា ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕