ខេត្តកំពត ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចការិយាល័យនគរបាលកណ្តាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្តឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៣០ សីហា ២០១២ ដើម្បីសួរនាំពាក់ព័ន្ធករណីបុរសរូបនេះកាន់កាប់ទន្ទ្រានដីប្រើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត និងចលនាប្រជាពលរដ្ឋចំនួន១៨គ្រួសារឱ្យចាប់ទន្ទ្រានដីប៉ះចំដីកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនមួយ នៅភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក នៅក្នុងខែសីហា ២០១២ ថ្មីៗនេះ ។
មន្ត្រីនគរបាលការិយាល័យនគរបាលកណ្តាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្តឱ្យដឹងថា ក្រោយពីមានពាក្យបណ្តឹងរបស់ក្រុមហ៊ុនតាមរយៈអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមកកាន់ស្នងការខេត្ត កម្លាំងសមត្ថកិច្ចបានចុះធ្វើការស៊ើបអង្កេត និងស្រាវជ្រាវនូវករណីទន្ទ្រានកាន់កាប់ដី និងប្រើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិតនឹងឈានទៅនាំខ្លួនឈ្មោះស្វាយ សារឿន ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត នាំទៅកាន់ស្នងការខេត្ត ដើម្បីសួរនាំតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ