ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្ធ​ម្ភា​ចក្រ​បុកគ្នា​នៅ​ឥណ្ឌា​ស្លាប់​6​នាក់ ​

13 ឆ្នាំ មុន

យោង​តាម​​មេប៉ូលិស​​ម្នាក់​​ថា ​ឧទ្ធ​ម្ភា​ចក្រ​២គ្រឿង​របស់​កងទ័ព​អាកាស​ឥណ្ឌា បាន​បុក​គ្នា​កាល​ពី​ថ្ងៃទី​៣០ សីហា ​នៅ​ជិត​ភូមិ​មួយ​ស្ថិត​ក្នុង​រដ្ឋ​ហ្គូចា​រ៉ាត ​ភាគ​និរតី​ឥណ្ឌា​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៦​នាក់ ​។ ​មេប៉ូលិស​ឥណ្ឌា​ដែល​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ​​បន្តថា ​ការបុកគ្នា​នោះ​កើត​មាន​​ពេល​កំពុង​​ហោះ​ហើរ​រវាង​​ឧទ្ធ​ម្ភាចក្រ​២គ្រឿង​ធុន​MI-17 ដូចគ្នា ​។ ​

គ្រោះ​ថ្នាក់​នេះ​កើតមាន​កាលពី​វេលា​ម៉ោង​១២និង​៣០​នាទី​ម៉ោ​ង​ក្នុងស្រុក​​​ពី​លើ​តំបន់​​វាលស្រែ​​មួយ​ជិតស្រុក​ហ្យា​យាមណា​ហ្ស័រ ។ ​មនុស្ស​ទាំង​៦នាក់​ដែល​ស្ថិត​ក្នុង​ឧទ្ធ​ម្ភាចក្រ​​ទាំង​២គ្រឿង​ដែល​មាន​អ្នក​បើក​២នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​​គ្រោះ​មហន្ត​រាយ​នោះ ។ចំណែក​ទូរទស្សន៍​ក្នុងស្រុក​វិញ ​​រាយ​ការណ៍​ថា ​រថយន្ត​​ពន្លត់​ភ្លើង​យ៉ាងតិច​៣គ្រឿង​​បា​ន​បញ្ជូន​​ភ្លាម​ៗ​ទៅ​កាន់​កន្លែង​ដែល​ឧទ្ធ​ម្ភាចក្រ​​ទាំង​២គ្រឿង​នោះបុកគ្នា​ធ្លាក់ ។ ​

អ្នក​ទទួលខុស​ត្រូវ​ឥណ្ឌា​ម្នាក់​និយាយ​ថា ​នៅលើដី​ពុំ​​មាន​មនុស្ស​ណា​ម្នាក់​​រងគ្រោះ​ថ្នាក់ឡើយ ។ ​ការ​សើុប​អង្កេត​មួយ​ត្រូវ​បើក​​ធ្វើ​លើ​គ្រោះ​ថ្នាក់​នេះ ​។ ចំណែក​កង​ទ័ព​អាកាស​ឥណ្ឌា​នៅ​ពុំ​ទាន់​អះ​អាង​ពី​​ចំនួន​​អ្នក​ស្លាប់​នៅឡើយ ៕