រាជធានីភ្នំពេញ ៖ លទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុបសម្រាប់ឆ្នាំ២០១២នេះ នឹងចេញប្រកាសនៅរសៀលថ្ងៃទី៣១ សីហា ២០១២ នេះ ដែលនឹងបិទប្រកាសនៅបន្ទប់នៃមណ្ឌលប្រឡងនីមួយៗ ។
យោងតាមមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា មានបេក្ខជនជាសិស្សថ្នាក់ទី១២ចំនួន១១៤.៤១៤នាក់ ក្នុងនោះបេក្ខជនជាសិស្សស្រីជិត៥០% បានដាក់ពាក្យចូលរួមប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១១-២០១២នៅទូទាំងប្រទេស។ ចំពោះមណ្ឌលប្រឡងមានចំនួន២៥៤ និងចែកចេញជា៤.៦៦២បន្ទប់។ ដំណើរការប្រឡងលើវិញ្ញាសាសរសេរមានរយៈពេល៣ថ្ងៃ គឺថ្ងៃទី៦ ទី៧ និងទី៨ ខែសីហា ឆ្នាំ២០១២ នៅតាមមណ្ឌលនានាទូទាំងប្រទេស៕
ចែករំលែកព័តមាននេះ