ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនរសំរាម​និងក្លិនស្អុយ​កំពុង​តាំងពិព័រណ៍​យ៉ាងសង្ហា​នៅ​ផ្សារ​អ្នក​លឿង​​

11 ឆ្នាំ មុន

​ខេត្ត​ព្រៃវែង ៖ គំនរសំរាម​ដែល​គេ​យក​​មក​គរ​ទុក​នៅ​មុខ​ផ្សារ​អ្នកលឿង​ត្រើយ​ខាង​កើត​ចំនួន​២កន្លែង​ជាប់​ផ្លូវជាតិលេខ​១ ស្ថិត​ក្នុង​ភូមិ​៤ ឃុំ​ព្រែកខ្សាយ​«ខ» ស្រុក​ពាមរក៍​​​ ​មាន​រយៈ​ពេល​​៣​ថ្ងៃ​មក​ហើយ​ ធ្វើ​ឱ្យ​គំនរ​សំរាម​កាន់​តែ​ខ្ពស់​ទៅ​ៗ​ដូច​កូន​ភ្នំ​​​។ ម្យ៉ាង​ទៀត​ពេលត្រូវ​ថ្ងៃ​ ត្រូវ​ភ្លៀង​ ត្រូវ​ខ្យល់​ ​ធ្វើឱ្យ​កាកសំណល់​សំរាម​ទាំងនេះ​​ស្អុយ​​​រលួយ ​​ជះ​​​ក្លិន​ទៅ​លើ​ប្រជាពលរដ្ឋ​​ដែល​រស់​នៅ​ជិត​នោះ

​ខេត្ត​ព្រៃវែង ៖ គំនរសំរាម​ដែល​គេ​យក​​មក​គរ​ទុក​នៅ​មុខ​ផ្សារ​អ្នកលឿង​ត្រើយ​ខាង​កើត​ចំនួន​២កន្លែង​ជាប់​ផ្លូវជាតិលេខ​១ ស្ថិត​ក្នុង​ភូមិ​៤ ឃុំ​ព្រែកខ្សាយ​«ខ» ស្រុក​ពាមរក៍​​​ ​មាន​រយៈ​ពេល​​៣​ថ្ងៃ​មក​ហើយ​ ធ្វើ​ឱ្យ​គំនរ​សំរាម​កាន់​តែ​ខ្ពស់​ទៅ​ៗ​ដូច​កូន​ភ្នំ​​​។ ម្យ៉ាង​ទៀត​ពេលត្រូវ​ថ្ងៃ​ ត្រូវ​ភ្លៀង​ ត្រូវ​ខ្យល់​ ​ធ្វើឱ្យ​កាកសំណល់​សំរាម​ទាំងនេះ​​ស្អុយ​​​រលួយ ​​ជះ​​​ក្លិន​ទៅ​លើ​ប្រជាពលរដ្ឋ​​ដែល​រស់​នៅ​ជិត​នោះ ​និងជះ​ក្លិន​លើ​ភ្ញៀវ​ជាតិ​​​​- ​អន្តរ​ជាតិ ​ក៏ដូច​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ទី​នោះ​​​ដែរ ​។ ក្លិនស្អុយ​ពីគំនរ​សំរាម​នេះ​ ​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​សុខភាព​និងជីវភាព​រស់នៅ​របស់​ប្រជា​ពល​រដ្ឋ​ទាំង​ចាស់​ទាំង​ក្មេង​​ដែល​​កំពុង​ប្រឈម​ទៅនឹង​ការ​កើត​មាន​ជំងឺ​ឆ្លង​ផ្សេងៗ​ ​។

ប្រជាពលរដ្ឋ​មាន​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​​អ្នក​ម៉ៅ​ការ​ដោយ​​និយាយ​​ថា ​អ្នក​ម៉ៅ​ការមួយ​ណា​ក៏​​ដូច​មួយណា​ រឿង​យកលុយ​​ដល់​ខែ​មិនទាន់​​ទេ​​ទារ​ភ្លាម ​ចុះ​សំរាម​វិញ​ម្តេច​ក៏​មិន​យក​ឱ្យ​លឿន​ដូច​មក​យកលុយ​ផង​ ? ​ទុក​ឱ្យស្ទះ​២ទៅ​៣​ថ្ងៃ​​ ហើយ​នៅតែ​មិន​ទាន់​មក​យក​ទៀត​ ឬ​ក៏​ទុុក​ឱ្យ​គំនរសំរាម​ទាំង​នោះ​ បញ្ចេញ​ក្លិនស្អុយ​ បង្អួត​អ្នក​ទេសចរ​ទៅ​មក​រាល់​ថ្ងៃ​យ៉ាង​ដូច្នេះ​ទៅវិញ ? ពួកគាត់​សូម​សំណូម​ពរ​ទៅ​ដល់​អាជ្ញាធរ​សុំ​ឱ្យ​​​អ្នក​ម៉ៅ​ការយក​សំរាម​ជា​ប្រចាំ​ថ្ងៃ​ ដើម្បី​កុំ​ឱ្យ​សំរាម​ស្អុយ​រលួយ​​ទាន់ ។

ទាក់​ទិន​នឹងការកក​ស្ទះ​​សំរាម​រយៈពេល​​​ជា​​ច្រើន​ថ្ងៃនេះ​ ​លោកឡឹក​ សុខុន ​ហៅ​អឹុង ​ជាអ្នក​ម៉ៅការ​យកសំរាម​នៅ​តំបន់​អ្នក​លឿង​ត្រើយ​ខាង​កើត​បាន​បំភ្លឺថា ​គាត់ជា​អ្នក​ម៉ៅ​ការ​យក​សំរាម​នៅ​តំបន់​នេះ ​ជំនាន់​ទី​៨ ហើយ ។ គាត់​​ទើប​​តែ​ម៉ៅ​ការ​បន្ត​ពី​គេ​បាន​៤ខែ​ ​ឯសំរាម​កក​ស្ទះ​រយៈពេល​៣​ថ្ងៃ​នេះ បណ្តាល​មក​ពី​រថយន្ត​របស់​គាត់​​​ខូច ​ជួស​ជុល​មិនទាន់​ហើយ​សូម​​ពន្យា​រ​ពេល​១​ថ្ងៃ​ ឬ​២​ថ្ងៃ​ទៀត ​មិន​ឱ្យ​លើសពី​ថ្ងៃទី​៣​១​ សីហា ​នេះ​ទេ ។ ​អ្ន​កម៉ៅ​ការរូបនេះ​​ បន្ត​ថា​ គាត់​​មិនចង់​​ឱ្យសំរាម​កក​ស្ទះ​យូរ​ថ្ងៃ​ស្អុយ​រលួយ​ចោល​ក្លិន​ទៅ​លើ​បង​ប្អូន​ប្រជា​ពលរដ្ឋ​​ណា​ម្នាក់​ឡើយ ។ ​

លោក​ឡឹក ​សុខុន ​បាន​បញ្ជាក់​ប្រាប់​​​នៅព្រឹក​ថ្ងៃទី​២៩ សីហា ​​​ថា ​ប្រជា​ពលរដ្ឋ​ជាង​៣.០០០​គ្រួសារ​ដែល​រស់​នៅ​ក្នុង​តំបន់​អ្នក​លឿង​ទាំង​មូល​គាត់​យក​លុយ​ថ្លៃ​​សេវា​ដឹក​ជញ្ជូន​សំរាម​បាន​ត្រឹម​​តែ​៨០០​គ្រួសារ​ប៉ុណ្ណោះ ​ដោយ​១គ្រួសារ​ត្រូវ​បង់​៣.០០០​​រៀល​ក្នុង​១ខែ ។ ​​​​បើចង់​ឱ្យ​គាត់​យក​សំរាម​​ទាន់​ពេល​វេលា​នោះ​ ត្រូវ​បង់​ឱ្យ​​គាត់​​៤.០០០​រៀល​ក្នុង១​ខែ​​ទើបគាត់​ធានា​ក្នុង​ការ​ដឹក​​ជញ្ជូន​ឱ្យ​អស់​ ព្រោះ​ការយក​៣.០០០​រៀល​ធ្វើ​ឱ្យ​គាត់​​​ខាត​ ។ ​សូម​ជួយ​គិត​គាត់​ផង​ រថយន្ត​គាត់ស៊ីសាំង​ក្នុង​១ខែ​អស់​១៥​ប៊ីដុង ​ដែល​១ប៊ីដុង​១៥​ម៉ឺន​រៀល​ នៅ​​ប្រាក់​ខែ​កម្មករ​៤នាក់​ទៀត ​។ ​​លោក​​ឡឹក សុខុន ​បន្តថា​ ឥឡូវ​​​នេះ​ទៀត​​​អស់​រណ្តៅ​ចាក់​សំរាម​​​ហើយ​​ ​សូម​​​លោក​អភិ​បាល​ស្រុក​ពាម​រក៍​ជួយ​រក​រណ្តៅ​ឱ្យគាត់​ចាក់​ផង ​ព្រោះ​នៅ​កន្លែង​ទួល​ជ្រៃ​រណ្តៅ​ដែល​មាន​កន្លងមក​​ឥឡូវ​នេះចាក់​ពេញ​​អស់​ទៅ​ហើយ ។

រឿង​សំរាម​ដែលគេ​គរ​ទុក​តាំងពិព័រណ៍​ឱ្យស្អុយ​​អសោចិ៍​​​​នៅទីប្រជុំ​ជន​អ្នក​លឿង​នេះ ​ល្មម​អាជ្ញាធរ​ខេត្តព្រៃ​វែង​ជួយ​ដោះ​ស្រាយ​ហើយ។ ​អ្នក​ប្រមូល​សំរាម​ម្តង​និយាយ​ថា ​មកពី​រថយន្ត​កញ្ចាស់​នោះខូច ​ម្តង​​ថា​មក​ពី​លុយ​​​មិនគ្រប់​ចំនួន​។​ខេត្តព្រៃវែង​មាន​អភិបា​លខេត្ត​ថ្មី ​គួរ​តែអ្វីៗ​ឱ្យ​​ខុស​ពីមុន​ហើយ ។ សង្ឃឹមថា​​ នឹងដោះ​ស្រាយ​បញ្ហានេះបាន ៕