រាជធានីភ្នំពេញ ៖ Levi´s Strauss & Co ជាក្រុមហ៊ុនសម្លៀកបំពាក់ដ៏ធំ និងល្បីល្បាញបំផុតនៅលើពិភពលោក ហើយក៏ជាក្រុមហ៊ុននាំមុខគេខាងសម្លៀកបំពាក់ខោខូវប៊យ ។ ក្រុមហ៊ុនបានបង្កើតនូវយុទ្ធនាការ «Levi´s Swap Jeans» ឬក៏យុទ្ធនាការប្តូរខោខូវប៊យ គឺជាសកម្មភាពមួយរបស់ Levi´s ក្នុងការប្រតិបត្តិនូវទស្សនវិស័យនៃការ«ផ្តល់ត្រឡប់ចូលទៅកាន់សហគមន៍» ។
យុទ្ធនាការ «Levi´s Swap Jeans» ដែលគួរឱ្យភ្ញាក់ផ្អើលនេះ នឹងផ្តល់ជូនការបញ្ចុះតម្លៃ២៥ដុល្លារភ្លាមៗ ដោយគ្រាន់តែជាវផលិតផលម៉ាក Levi´s គ្រប់ប្រភេទចាប់ពី៧០ដុល្លារឡើងទៅ ជូនចំពោះអតិថិជនដែលបានយកខោខូវប៊យចាស់ៗរបស់ខ្លួនមកប្តូរ ទោះជាម៉ាកណាមួយក៏បាន ។
អស់រយៈពេល៣សប្តាហ៍មកហើយ ដែលយុទ្ធនាការ«Levi´s Swap Jeans »បានចាប់ផ្តើម គិតចាប់ពីថ្ងៃទី១ សីហា មក ។ យុទ្ធនាការនេះបានទទួលការគាំទ្រនិងចូលរួមយ៉ាងសស្រាក់សស្រាំពីសាធារណជន ហើយក្រុមហ៊ុនសូមប្រកាសថា យុទ្ធនាការនេះទទួលបាននូវភាពជោគជ័យយ៉ាងគាប់ប្រសើរ ។
រហូតមកដល់ពេលនេះ មានខោខូវប៊យចំនួនរាប់រយខោ ដែលអតិថិជនបានយកមកប្តូរ ហើយនេះគឺជាសប្តាហ៍ចុងក្រោយសម្រាប់អតិថិជនចូលរួមក្នុងយុទ្ធនាការប្តូរខោខូវប៊យនេះ ។ សម្រាប់អ្នកដែលមិនទាន់បានយកខោខូវប៊យចាស់ៗរបស់ខ្លួនមកប្តូរ សូមកុំទុកវាចោលនៅក្នុងគំនរខោអាវចាស់ៗ ក្នុងថតទូណាមួយរបស់លោកអ្នកនោះ សូមយកទៅកាន់ Levi´s Licensed Store ដើម្បីប្តូរជាមួយផលិតផលថ្មីរបស់ Levi´s ។ សូមប្រញាប់រួសរាន់ឡើង កុំឱ្យឱកាសដ៏វិសេសវិសាលនេះកន្លងហួស ។
ក្រុមហ៊ុន Levi´s និង DKSH នឹងយកខោខូវប៊យចាស់ៗដែលទទួលបានពីអតិថិជនយកមកប្តូរនោះ រួមជាមួយនឹងផលិតផលថែទាំសុខភាព និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃ (Consumer Product)ដទៃទៀត ធ្វើការបរិច្ចាគជូនដល់អង្គការមិត្តសម្លាញ់ដែលជាអំណោយសប្បុរសធម៌ចំពោះអ្នកដែលមានការខ្វះខាត ។
សូមចូលរួមទាំងអស់គ្នាជាមួយនឹង Levi´s នៅក្នុងសកម្មភាពសប្បុរសធម៌ ក៏ដូចជាប្រតិបត្តិនូវវប្បធម៌ចែករំលែកនៃការផ្តល់ត្រឡប់ចូលទៅកាន់សហគមន៍ទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ