ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​​កន្លែង​​ផឹក​ស៊ីកាប់​ប្រហារ​​១​កាំបិត​ស្លាប់​ម្នាក់​

13 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ យុវជន​ម្នាក់​ឈ្មោះ​ឡាច ឡា អាយុ​​២០​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​​ល្វា​ទេ ​ឃុំ​មាន​ជ័យ ស្រុក​ស្រីសន្ធរ ​ត្រូវបាន​គេ​​​លួច​កាប់​​ប្រហារ​ត្រូវ​១​កាំបិត​ ចំស្លឹក​ត្រចៀក​ខាង​ឆ្វេង​រយះ​​ប្រវែង​១៥​​សង់​ទី​ម៉ែត្រ បណ្តាល​ឱ្យ​​ស្លាប់​យ៉ាង​អាណោច​អាធ័ម​នៅ​ក្នុង​ថ្លុក​ឈាម​ក្រោយ​ពី​មាន​ជម្លោះ​​ពាក្យ​សម្តី​​នៅក្នុង​វង់​ផឹក​ស៊ី​មួយ​កន្លែង​​ ស្ថិត​នៅ​ភូមិ​​បេង​ថ្មី ឃុំ​សេដា ស្រុក​តំបែរ ​កាលពីវេលា​ម៉ោង​៩​យប់​​ថ្ងៃទី​២៩ សីហា ២០១២ ​ត្រូវ​​បាន​សមត្ថ​កិច្ច​​ស្រាវជ្រាវ​ចាប់​ខ្លួន​បាន​ជន​សង្ស័យ​​ម្នាក់​ផង​ដែរ ។

​តាម​លោក​ស៊ាន ​ម៉េង​ស៊ា ​អធិការ​រង​នគរបាល​ស្រុក​តំបែរ ​ទទួល​ផែន​ការ​​យុត្តិ​ធម៌​ប្រាប់​ឱ្យ​ដឹងថា ​នៅ​នឹង​ផ្ទះរបស់​បុរស​ឈ្មោះ​សាំង ​សុខ​ឃាង អាយុ​​៥០​ឆ្នាំ នៅភូមិ​​កើតហេតុ​ខាង​លើ​​មាន​ការ​ជួប​ជុំ​​ផឹក​ស៊ី ដោយ​មាន​គ្នា​​៥​នាក់ ក្នុង​នោះ​មាន​អ្នក​រង​​គ្រោះម្នាក់ និង​ជនសង្ស័យ​ឈ្មោះ​ហេង ភាង ​ភេទប្រុស អាយុ​២៦​ឆ្នាំ ​ដែល​ត្រូវបាន​ចាប់​ខ្លួន​ផង​ដែរ ។ លោកស៊ាន ម៉េងស៊ា បាន​ប្រាប់​បន្តថា ក្នុងពេល​ដែល​កំពុង​ផឹក​ស៊ី​នោះ​មិន​ដឹង​យ៉ាង​ម៉េច ស្រាប់តែ​​មាន​ទំនាស់​ពាក្យ​សម្តី​កើតឡើង​ដោយ​មាន​បោក​កែវ​ស្រា​បែក​អស់​២​ទៅ​៣​​កែវ​ផង​ដែរ ។ ​បន្ទាប់​មក​ជន​​រងគ្រោះ​ឈ្មោះ​ឡា បាន​ក្រោក​ដើរ​ចេញ​ពីផ្ទះ​របស់​​ឪពុក​​មា​ឈ្មោះ​ឃាង ​បាន​ចម្ងាយ​២១​ម៉ែត្រ ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​​លួច​កាប់​ប្រហារ​​១​កាំបិត​ បណ្តាល​ឱ្យ​ស្លាប់​​តែម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕