ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ឆក់​​កាបូប​លុយ​​ពី​ជន​ជាតិ​ចិន​កំពុង​ជិះ​ម៉ូតូ​កង់​បី​នៅ​ទឹកថ្លា​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ចោរ​ឆក់​២​នាក់​ជិះ​ម៉ូតូ​​វីវ៉ា​បាន​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​​ស្ពាយ​ពី​ស្ត្រី​ជនជាតិ​​ចិន​ម្នាក់​ដែល​​កំពុង​ជិះ​ម៉ូតូ​​កង់​បី​នៅ​តាម​បណ្តោយ​ផ្លូវ​ឌួង​ងៀប ​ត្រង់ចំណុច​ផ្ទះ​​លក់​ចំណី​សត្វ​ស៊ីភី ក្នុងភូមិទឹក​ថ្លា ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ ​កាលពីវេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ត្រង់​ថ្ងៃទី​​៣០ សីហា ​២០១២ ​បាន​ដោយ​សុវត្ថិ​ភាព ដោយ​មិន​រំខាន​ដល់​ប៉ូលិស​​នោះឡើយ ។

ស្ត្រីរងគ្រោះ​ជា​ជន​ជាតិ​ចិន​ឈ្មោះ​ Wujioyan អាយុ​២០​ឆ្នាំ ​ជា​សិស្ស​ ។ មុន​ពេល​កើត​ហេតុ​​​នារី​​រងគ្រោះ​បាន​ជិះ​ម៉ូតូ​កង់​បី​ចេញពី​សាលា​ទៅ​ផ្ទះ​​ក្នុង​សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែនជ័យ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​​ក៏ត្រូវ​ចោរ​២​នាក់​ជិះ​​ម៉ូតូវីវ៉ា ​ពណ៌ខ្មៅ ​មក​ក្បែរ ហើយ​បាន​លូក​ដៃ​ឆក់​ទាញ​យក​កាបូប​ស្ពាយ​​ជិះ​គេច​ខ្លួន​បាត់​ស្រមោល​តែម្តង ។ នារីរងគ្រោះ​បាន​ឱ្យ​ដឹងថា នៅ​ក្នុង​កាបូប​ដែល​ចោរ​ឆក់​យក​ទៅ​បាត់​នោះមាន​លុយ​ចំនួន​៦០​ដុល្លារ និង​​ស្ព័រ​ផ្ទាល់​ខ្លួន​ចំនួន​១ រួម​ទាំង​​សម្ភារ​មួយ​ចំនួន​ទៀត​ ។ 

​គួរ​​បញ្ជាក់​ថា សកម្ម​ភាព​​ចោរ​ឆក់​​កាបូប​លុយ​ និង​ឆក់​​ទូរស័ព្ទ​​នៅ​ក្នុង​រាជធានី​​ភ្នំពេញ បាន​កើត​ឡើងវិញ​ហើយ​ ដោយ​គ្រាន់​​តែ​​ពី​មុ​ន ក្រុម​​ចោរ​បាន​​ធ្វើ​សកម្ម​ភាព​ឆក់​នៅ​ពេល​ថ្ងៃ​តែ​ប៉ុណ្ណោះ ​ប៉ុន្តែ​បច្ចុ​ប្បន្ន​​នេះ​សកម្ម​ភាព​ក្រុម​ចោរ​ឆក់​បាន​ធ្វើ​​នៅ​ពេល​យប់​ថែម​ទៀត​ បើ​ទោះបី​សមត្ថ​កិច្ច​​បាន​តាម​ប្រមាញ់​​​ចាប់​បាន​ខ្លះៗ​កន្លង​មក​ក៏ដោយ ៕