ខេត្តព្រះសីហនុ ៖ យុវជនម្នាក់ដែលជាបុគ្គលិកក្រុមហ៊ុនមួយបានស្លាប់ភ្លាមនៅនឹងកន្លែង បន្ទាប់ពីត្រូវបានរថយន្តដឹកសំរាមរបស់ក្រុមហ៊ុនមួយនេះ បានកិនបែកក្បាល ធ្លាយខួរ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៩ សីហា ២០១២ នៅចំណុចក្បែរសណ្ឋាគារសុខាក្រុងព្រះសីហនុ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
តំណាងអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនសខាងលើសុំមិនបញ្ចេញឈ្មោះបានប្រាប់ឱ្យដឹងថា ការស្លាប់នេះ គឺកើតឡើងដោយចៃដន្យគ្មាននរណាម្នាក់បានដឹងពីមូលហេតុដែលធ្វើឱ្យយុវជនរងគ្រោះស្លាប់នោះទេ សូម្បីតែអ្នកបើកបរឡានក៏មិនដឹងថា បានកិនបុគ្គលិកស្លាប់ដែរ រហូតមានការសង្ស័យរកមើលយុវជនរងគ្រោះទើបដឹងថា បានកិនបុគ្គលិកស្លាប់ ។ លោកបន្តថា យុវជនរងគ្រោះមានឈ្មោះរិទ្ធ វាសនា អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកោះកុង បច្ចុប្បន្នស្នាក់នៅយានដ្ឋានក្រុមហ៊ុនខាងលើដែលមានទីតាំងស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ