ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បាន​ចេញពី​ផ្ទះ​ទៅ​បរបាញ់​សត្វ​ព្រៃ​​បែរជា​ត្រូវស្លាប់ខ្លួន​​ឯង​

13 ឆ្នាំ មុន

​ខេត្ត​ឧត្តរមានជ័យ ៖ ​ជន​រងគ្រោះ​​ឈ្មោះ​ហែម ​ណាង ភេទប្រុស អាយុ​៤៤ឆ្នាំ រស់​​នៅ​ក្នុងភូមិ​​បុស្ស​ធំ ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​​អំពិល បាន​ស្លាប់​​​ចោល​ប្រពន្ធ​កូន​កាល​ពី​ថ្ងៃទី​២៦ សីហា ២០១២ ខណៈ​ចេញ​ទៅ​បរ​បាញ់​សត្វ​ហើយ​​ត្រូវ​បាន​គេ​សន្និ​ដ្ឋាន​ថា អំបែង​កាណុង​ដែល​​បែក​ខ្ទាត​មកត្រូវ​ថ្ងាស​​លលាដ៍​ក្បាល​ផុង​ចូល​ទៅ​ខាងក្នុង​ខួរ​ក្បាល ។

ប្រពន្ធ​​ឈ្មោះ​ចិន ​ភឿប ​អាយុ​៤៣​ឆ្នាំ បាន​រៀបរាប់​ឱ្យ​​កោះ​សន្តិ​ភាព​ដឹង​ថា ​នៅ​ព្រឹក​ថ្ងៃទ​ខាងលើ​​ ប្តី​របស់​ខ្លួន​បាន​​ប្រាប់​ថា អញ​ចេញ​ទៅ​បរបាញ់​សត្វ​​នៅឯព្រៃ ​និង​យក​អន្ទាក់​​ដាក់​សត្វ​ផង ហើយ​មាន​កាំភ្លើង​​កែច្នៃ​សម្រាប់​បាញ់​សត្វ​​១​ដើម​ក៏​ដើរ​ចេញទៅតែ​ម្នាក់​ឯង ។ ចំណែក​​ខ្លួន​ជា​ប្រពន្ធ​នៅ​ផ្ទះចេះ​តែ​រង់ចាំ​មើល​ផ្លូវ​ដោយ​មិន​ឃើញ​ប្តី​​វិល​ត្រឡប់​មក​ផ្ទះវិញ​នោះ​រហូត​មក​​ទល់​នឹងថ្ងៃ​ទី​២៩ សីហា ​២០១២ ក៏​​មាន​ការ​ព្រួយ​​បារម្ភ​​ ហើយ​បា​ន​ដើរ​រក​សាក​សួរ​គេ​ឯង ​គេ​បាន​ឆ្លើយថា មិន​បាន​ដឹង​ទេ បន្ទាប់​​មក​រូប​គាត់​បាន​រត់​ទៅ​ពឹង​អ្នក​​ភូមិ​ឱ្យ​ជួយ​ដើរ​រក​នៅ​ក្នុងព្រៃ ។ ប្រពន្ធ​ជន​រងគ្រោះ​បន្តថា  អ្នក​ភូមិ​បាន​​ជួយ​​ខិត​ខំដើរ​រក​ពាស​ពេញ​​ក្នុងព្រៃ​ហើយក៏​បាន​​ប្រទះ​ឃើញ​​សព​ប្តីរបស់​គាត់​ដេក​ស្លាប់​នៅ​ក្នុង​ព្រៃ​ដោយ​មាន​ស្លាក​ស្នាម​ផុង​លលាដ៍​ក្បាល​ចំ​ថ្ងាស​​លើ​ចិញ្ចើម​​១​កន្លែង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕