ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ម៉ុង​ហ្គោ​លី​ប្រកាស​ត្រៀម​​បន្តផ្តល់​​អាហារូប​ករណ៍​​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោក​ទូវ​ដេន​ដច ចាណា​ហ្សា ​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មីរបស់​​ប្រទេស​ម៉ុង​ហ្គោ​លី បាន​ប្រកាស​​ពីការ​ផ្តល់​​អាហារូប​ករណ៍​​បន្ត​ទៀត​​ដល់​និស្សិត​កម្ពុជាបាន​ទៅសិក្សា​​នៅ​​ប្រទេស​ម៉ុង​ហ្គោ​លី នា​ឆ្នាំ​សិក្សា​បន្ត​បន្ទាប់ ។ ​ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​​កាល​ពីថ្ងៃ​​ទី​២៨ សីហា ​​២០១២ ​ខណៈ​ដែល​​លោក​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​​របស់​ប្រទេស​ម៉ុង​ហ្គោលី​​ត្រូវ​បាន​តែងតាំ​​ង​ប្រចាំ​នៅ​​កម្ពុជា​ក្នុង​ជំនួប​ពិភាក្សា​​ការងារ និង​សវន​ការ​ទ្វេ​ភាគី​ជា​មួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ​ប្រធាន​រដ្ឋ​សភា​នៃ​​ព្រះរាជា​ណា​ចក្រក​ម្ពុជា​​នៅវិមាន​រដ្ឋ​សភា ។

​លោក​ទូវ​ដេន​ដច ​ចាណា​ហ្សា ​បាន​មាន​ប្រសាសន៍​​បញ្ជាក់​ថា រយៈ​ពេល​​កន្លង​មក​​ប្រទេស​ម៉ុង​ហ្គោលី​បាន​ផ្តល់​អាហារូប​ករណ៍​​​ដល់​និស្សិត​កម្ពុជា​ហើយ​លោក​​បាន​ជំរុញ​ឱ្យ​​​រដ្ឋា​ភិបាល​​កម្ពុជាធ្វើ​យ៉ាង​ណា​ផ្តល់​អាហារូប​ករណ៍​​ឱ្យ​និស្សិត​កម្ពុជា​បានទៅ​រៀន​នៅ​ប្រទេស​​ម៉ុង​ហ្គោល​លី ។ ​តែ​​​ទោះ​បី ជា​យ៉ាងណា​លោក​ទូវ​ដេន​ដច ចាណា​ហ្សា​ មិន​បាន​​បញ្ជាក់ថា ​មាន​និស្សិត​ចំនួន​ប៉ុន្មាន​នាក់​ដែលធ្លាប់​​បាន​ទៅ​សិក្សា​នៅ​ប្រទេស​ម៉ុង​ហ្គោល​ី​ និង​​និស្សិត​ចំនួន​ប៉ុន្មាន​នាក់​នឹង​គ្រោង​​ និង​ជ្រើសរើស​​នោះទេ ។ ​

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕