ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ញូវ​អ័រ​លីន​​អាមេរិក​ទប់​ទល់​នឹង​​ព្យុះ​ ISAAC

13 ឆ្នាំ មុន

ទំនប់​​នានា​ដែល​កសាង​ឡើង​​ក្រោយ​​ការ​វាយ​ប្រហារ​​នៃ​ព្យុះ​​កាឌ្រីណា KATRINA ​អាច​ទប់​ទល់​​​បានប្រឈម​មុខ​នឹងព្យុះ​​​ឈ្មោះ ISAAC ដែល​ពេល​​បោកបក់​​ដល់ទីក្រុង​​នោះ​បានចុះ​ថម​ថយ​កម្លាំង​​ មកជាព្យុះ​ត្រូពីកាល់ ។ ពុំ​មាន​សេចក្តី​រាយ​ការណ៍​​​​ពីមនុស្ស​ស្លាប់​​​ឡើយ​​ ទោះ​បី​ជា​មនុស្ស​​​ច្រើន​ពាន់​នាក់​ ត្រូវជម្លៀស​​​​ចេញ​រួច​ទំហំ​​​នៃ​ការ​​ខូច​ខាត​​ខាង​សម្ភារ​​​នៅពុំទាន់​វាយ​តម្លៃ​នៅ​ឡើយ។

​អាជ្ញា​ធរ​​រដ្ឋ​ល្វីហ្សាណា និង​ក្រុង​ញូវ​អ័រលីន ​​កាលពីថ្ងៃទី៣០ ​សីហា នៅ​តែ​​ប្រុងប្រយ័ត្ន​​​​ ចំពោះ​​ទឹក​ជំនន់​​​បណ្តាល​មកពី​ព្យុះ ISAAC ​ដែល​​ចុះ​ថយ​​​ក​ម្លាំង​​ពីព្យុះ​​សង្ឃរា​​​មកជា​​ព្យុះ​ត្រូពី​កាល់​ នៅបង្ក​ឱ្យ​​មាន​​​ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ះ​​ពាល់​ដល់​ប្រព័ន្ធ​​​ទំនប់​​ការពារ​ក្រុង​​​កសាង​ឡើង​​ក្រោយគ្រោះ​មហន​្តរាយ​​នៃព្យុះ​​​កាឌ្រីណា​កាលពី​​៧​ឆ្នាំមុននេះ ។

ប្រជាជន​​រដ្ឋ​ល្វីហ្សាណា​ពិសេស​​ក្រុងញូវ​អ័រលីន នៅ​តែ​​មានអនុស្សាវរីយ៍​​​ដិត​ជាប់​លើ​​គ្រោះ​​មហន្តរាយ​​​​នៃព្យុះ​​​កាឌ្រីណា​នោះ ដែល​បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​ជាង​​១៨,០០​នាក់ ​ហើយបង្ក​ការ​ខូចខាត​​ជាច្រើនពាន់​​លាន​ដុល្លារ ។ ​​អាជ្ញាធរ​ទីនោះ​​ព្រមានថា គេពុំ​ត្រូវ​មើល​ស្រាល ចំពោះ​​ព្យុះថ្មីឡើយ  ៕