ខេត្តឧត្តរមានជ័យ ៖ ក្នុងអំឡុងមួយសបា្តហ៍នេះមានភ្លៀងធ្លាក់ផ្ទួនៗ ហើយទឹកភ្លៀងបានហូរជន់លិចស្ពានអូរជីក ហៅបឹងតាម៉ុក ដែលស្ថិតក្នុងភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ សីហា ២០១២ ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអូរចិញ្ចៀនបានឱ្យកោះសន្តិភាពដឹងថា នៅក្នុងអំឡុងខែមិថុនា រហូតមកទល់នឹងដើមខែសីហា២០១២ កន្លងទៅនេះ ពួកគាត់ដែលជាកសិករមានការព្រួយបារម្ភយ៉ាងខ្លាំងដោយសារដំណាំគ្រប់មុខ ស្ទើរតែងាប់គ្មានសល់ដោយសារគ្រោះរាំងស្ងួត ។
ប្រជាពលរដ្ឋបានបន្តទៀតថា នៅពាក់កណ្តាលខែសីហានេះ ស្រាប់តែមានភ្លៀងធ្លាក់មកផ្ទួនៗហើយទឹកភ្លៀងបានហូរចាក់ពីលើកំពូលភ្នំចូលមកបឹងអូរជីក បង្កឱ្យមានទឹកជន់លិចស្ពានអូរជីកហៅបឹងតាម៉ុក ដែលធ្វើឱ្យមានការរាំងស្ទះក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងមានការភ័យព្រួយខ្លាចបាក់ស្ពាននេះ ព្រោះទឹកបានហូរចាក់ខ្លាំងពេក ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា ស្ពានអូរជីកនេះមិនត្រឹមតែមានទឹកជំនន់ជន់លិចក្នុងឆ្នាំនេះទេ គឺកើតមានជារៀងរាល់ឆ្នាំមកហើយ ៕



ចែករំលែកព័តមាននេះ