ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ក្នុងអណ្តូង​រែ៉​នៅ​ចិន​អ្នក​ស្លាប់​ឡើងដល់​19​នាក់​​

13 ឆ្នាំ មុន

ពួ​ក​អ្នកជួយ​សង្គ្រោះ​​រាយ​ការណ៍​កាលពី​ថ្ងៃ​ទី​៣០ សីហា ​ថា តុល្យការ​អ្នក​ស្លាប់​ឡើងដល់​១៩​នាក់​ហើយ ​ក្រោយ​ការផ្ទុះ​ដែល​កើតមាន​កាលពី​រសៀល​ថ្ងៃទី​២៩ សីហា ​ក្នុងអណ្តូងរ៉ែ​ធ្យូង​​ថ្មមួយ​នៃ​ខេត្ត​ស៊ី​ឈួន​ភាគ​និរតី​ចិន ។សរុប​មាន​កម្មករ​រ៉ែ​១០៧​នាក់ ​ត្រូវ​បាន​ជួយ​​សង្គ្រោះ​​ ក៏ប៉ុន្តែ​កម្មករ​រ៉ែ​២៨​នាក​់​ទៀត​​នៅតែបាត់​ខ្លួន​។

​ពេល​មានការផ្ទុះ​កើត​ឡើង​កាលពី​ម៉ោង​១៨​ក្នុងអណ្តូង​រ៉ែ​ XIAOJIAWAN ក្រុង​ប៉ានហ្ស៊ី​​ហួ ដែល​សម្បូរ​ដោយ​ធ្យូង​ថ្ម​នោះ​​មាន​កម្មករ​​កំពុង​ធ្វើការ​​១៥៩​​នាក់ ​។ ​​ពួក​អ្នក​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​​មូល​ដ្ឋាន​ទាំងឡាយ​ ហើយ​ក្រុម​អ្នក​ជួ​យ​​សង្គ្រោះ​វិជ្ជា​ជី​វៈ​ត្រូវ​បាន​បញ្ជូន​មក​កាន់កន្លែង​មានគ្រោះ​ថ្នាក់ ​។ ​អណ្តូង​រ៉ែ​ដែល​ជួប​គ្រោះ​ថ្នាក់​​នេះ​​ជា​របស់​ក្រុម​ហ៊ុន​ ZHENGJIN INDUSTRY AND TRADE CO.LTD នៅ​ក្រុង​បា៉នហ្ស៊ី​ហួ៕