ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​កោះ​ឃុក ​ប្រកាស​បង្កើត​តំបន់អភិរក្ស

13 ឆ្នាំ មុន

AFP ​ផ្សាយ​​ឱ្យ​ដឹង​ថា ​តំបន់​​គ្រប់គ្រង​​ស្វ​យ័ត​​នៃប្រជុំ​កោះ​​ឃុក​(Cook Islands) របស់នូវែល សេឡង់ ​បានប្រកាស​​បង្កើត​តំបន់អភិរក្ស​​ផ្នែក​​សមុទ្រ​ទំហំ​ធំបំផុត​​នៅលើ​ពិភពលោក​​​ក្នុង​​​កិច្ច​ប្រជុំ​​​ក្រុម​ប្រទេស​ប្រជុំ​កោះ​ប៉ាស៊ីហ្វិក (PIS) ​កាលពី​ថ្ងៃ​ទី២៨ សីហា​​​ ​​​ដោយ​មាន​ទំហំ​ធំ​ប្រហែល​​២​ដង​នៃ​​ប្រទេស​បារាំង​។

​នាយករដ្ឋ​មន្ត្រី​ហេនរី ពូណា ​​ឱ្យ​ដឹង​ថា តំបន់​អភិរក្ស​​ដែនសមុទ្រ​​ថ្មី​មានទីធ្លា​ប្រហែល​​១,០៦​លាន​គីឡូមែ៉ត្រក្រឡា ។ ​វា​ជា​តំបន់​អភិរក្ស​​ក្នុង​ប្រទេស​តែមួយ ដែលមាន​ទំហំ​ធំ​ជាប្រវត្តិ​សាស្ត្រ ដោយ​មានការ​​អភិ​រក្ស​​ និង​រៀបចំ​​ធនធាន​នៅ​ក្នុង​សមុទ្រ​​ ។
​ការ​ការ​ពារ​​មហាសមុទ្រ​​ប៉ាស៊ី​ហ្វិក ដែល​ជា​ប្រព័ន្ធទីជម្រក​​​ក្នុង​ដែន​​សមុទ្រ​​ជាចុង​ក្រោយ​នៅលើ​​ពិភពលោកចាត់ទុកថា​​ ជាតួនាទី​ដ៏​សំខាន់ ​នៃប្រជុំ​​​កោះ​​ឃុក ។ ​ក្រៅពី​​ក្លាយជា​កន្លែង​​សម្រាប់​​​ប្រកបរបរ​ចិញ្ចឹម​​ជីវិត​​របស់អ្នក​ស្រុក​នៅ​ប្រជុំ​​កោះ​ឃុក ក៏នៅ​មាន​ប្រយោជន៍​​​ដល់​មនុស្ស​ជាតិ​ទូទៅ​ផង​ដែរ ​។

នាយករដ្ឋ​មន្ត្រី​ហេនរី ​ពូណា ​​​​បញ្ជាក់ថា «ឧទ្យាន​​​សមុទ្រ​នេះ​នឹង​ស្នើ​ឡើង​ពីនិន្នា​ការ​​ដ៏​ចាំបាច់ ក្នុងការ​អភិវឌ្ឍ​យ៉ាង​​យូរ​អង្វែង ​ដោយ​បង្កើត​​​​សមតុល​​រវាងផល ប្រយោជន៍​ដល់​មនុស្ស​​ជាតិ​ទូទៅ​​ផង​ដែរ ។ ​​​ឧទ្យាន​សមុទ្រនេះ ​នឹងស្នើ​ឡើង​ពីនិន្នាការ​ដ៏​ចាំ​បាច់​ ក្នុង​ការ​​អភិវឌ្ឍ​យ៉ាង​យូរ​អង្វែង​​ដោយ​បង្កើត​​សមតុលរវាង​ផល​ប្រយោជន៍​​​ផ្នែក​សេដ្ឋ​កិច្ច ​ដូច​ជា​វិស័យ​ទេស​ចរណ៍​ ការ​នេសាទ​​ និង​ការ​ស្រាវជ្រាវ​​ធនធាន​​ធម្ម​ជាតិ នៅក្នុង​សមុទ្រ​ដ៏​ជ្រៅជាមួយ​​នឹង​ការ​អភិរក្ស​​សត្វ​មាន​ជីវិត​ក្នុង​មហា​សមុទ្រ» ។

ទោះ​បី​ជា​​​កោះ​តូចៗ​ទាំង​១៥​ ដែលសរុប​ក្លាយ​​ជា​ប្រជ​ុំ​កោះ​​ឃុក​ និង​មាន​​ក្រឡា​ផ្ទៃ​ធំជាង​ប្រទេស​បារាំង​​ក៏ដោយ ប៉ុន្តែ​ផ្ទៃសមុទ្រ​​នៅ​ជុំ​វិញ​​ បែរ​ជា​ពោរពេញ​​ដោយ​ធន​ធាន​​ធម្ម​ជាតិដ៏​មាន​តម្លៃ​ផ្នែក​​បរិស្ថាន​ដូច​ជា​ប្រជុំ​​​ផ្កាថ្ម ​​វាល​ស្មៅ​សមុទ្រ និង​ពូជ​ត្រី​ជា​ច្រើន ។​​
ប្រជុំ​កោះ​​​ប៉ាស៊ី​ហ្វិក​​ផ្សេងៗទៀត ដូច​ជា​​សាធារណ​​រដ្ឋ​​គិរី​បាទី ​និង​តំបន់​គ្រប់គ្រ​ងស្វយ័ត ​​​តូហ្គេ​ឡាវ​របស់នូវែល សេឡង់ ​​ចាប់​ផ្តើម​​ប្រកាស​​​ជាតំបន់​អភិរក្ស​​ដែន​សមុទ្រ​​រួចហើយ​ ។ ចំណែក​​​តំបន់ញូវ​ឃែរ​លីដូនី ​ដែល​ជា​ដែន​ដី​នៅ​ក្នុង​​សមុទ្រ​​​របស់​បារាំង​​​ ក៏​រៀប​ចំ​បង្កើត​​ឧទ្យាន​​​សមុទ្រ​​​ដោយមានទីធ្លា​​ប្រហែល​​១,៤​លានគីឡូ​​ម៉ែត្រ​ក្រឡា​ ក្នុង​រយៈ​ពេល​ពី​២ទៅ​៣ឆ្នាំ​​​ខាង​មុខ ។

​លោកម៉ា​រ៉េអា ​ហាត​ស៊ី​យ៉ូឡូស ​អ្នកជំនាញ​ផ្នែក​​សមុទ្រ​​ និងតំបន់​ឆ្នេរ​​របស់​ធនាគារ​ពិភព​លោក (WB) បញ្ជាក់​ថា គោល​គំនិត​ផ្តួច​ផ្តើម​នៃ​ប្រជុំ​​​កោះ​ឃុក ​ក្រៅ​ពី​ជួយ​ការពារ​វត្ថុ​មាន​ជីវិត​ជាច្រើន​ប្រភេទ​នោះ ​ក៏​ជា​ទិសដៅ​ស្វែងរក​ចំណូល​ដល់​ប្រជុំ​កោះ​ផង​ដែរ ។
តំបន់​អភិរក្ស​នោះ​​រួម​​មាន​ទី​តាំង​ចម្បង​ហា​ម​ធ្វើ​​នេសាទ ​និងទីតាំង​ពិសេស​ដែល​អនុ​ញ្ញាត​ឱ្យ​​មានការ​នេសាទ​ ​រួម​ទាំង​បើក​ជា​មណ្ឌល​ទេស​ចរណ៍​ ក្រោម​ការ​ថែរក្សា​យ៉ាង​ដិត​ដល់ ។ ​វិធាន​ការ​​ទាំងនេះ​នឹងជួ​យ​ឱ្យ​សត្វ​ទឹក​ដែល​មាន​គុណ​តម្លៃ​​ផ្នែក​ពាណិជ្ជ​កម្ម​ដូច​ជា​ត្រី​ធូណា​អាច​បន្ត​ពូជ​បាន​ជាលក្ខណៈ​ធម្មជាតិ​ ៕