រាជធានីភ្នំពេញ ៖ កម្មកររបស់ក្រុមហ៊ុនបុកគ្រឹះម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ខណៈពេលដែលជនរងគ្រោះ និងមិត្តភក្តិរួមការងារ២នាក់ទៀតត្រូវបានថៅកែប្រើឱ្យទៅបុកគ្រឹះនៅក្នុងដីឡូត៍មួយកន្លែងដែលគេជួយឱ្យបុក ដើម្បីសាងសង់ផ្ទះល្វែង ហើយដោយសារតែគ្រឿងចក្របុកគ្រឹះនោះគ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ម្យ៉ាងមានការធ្វេសប្រហែសផងនោះ ធ្វើឱ្យភ្លាត់ស្នៀតរលំសសរគ្រឹះ១ដើមប្រវែងជាង២ម៉ែត្រសង្កត់បែកក្បាលស្លាប់តែម្តង ។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី៣០ សីហា ២០១២ នៅចំណុចដីឡូត៍មួយកន្លែងដែលមានទីតាំងស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
យុវជនរងគ្រោះឈ្មោះកែវ សុខី អាយុ២០ឆ្នាំ ជាកម្មករ និងស្នាក់នៅក្នុងក្រុមហ៊ុនបុកគ្រឹះខាងលើ ដែលមានទីតាំងស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ និងមានស្រុកកំណើតភូមិប្រាសាទ ឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ត្រូវសសរបុកគ្រឹះនោះរលំសង្កត់បែកក្បាលស្លាប់នៅនឹងកន្លែង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕





ចែករំលែកព័តមាននេះ