ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់​ទាត់​យូហ្វា​ស៊ុប​ពើរ​ខាប់ សម្រាប់​​រាត្រី​ថ្ងៃ​សុក្រ ទី​31​សីហា

13 ឆ្នាំ មុន

​​ការ​​ប្រកួត​​​បាល់​​ទាត់​​​ដណ្តើម​​ពាន​​រង្វាន់​​យូ​​ហ្វា​​​ស៊ុប​​​ពើរ​​​ខាប់​​​សម្រាប់​​រាត្រី​​ថ្ងៃ​​សុក្រ​នេះ​គឺ​ធ្វើ​​ឡើង​​នៅ​ទី​ក្រុង​ម៉ូណា​កូ ប្រទេស​​បារាំង ។ នេះ​គឺ​ជា​​ការ​ប្រកួត​រវាង​​ក្រុម​ជើង​ឯក​យូហ្វា​​ឆេម​ពាន​​លីក Chelsea និង​ក្រុម​ជើង​ឯកយូរ៉ូបា៉លីក ​Atletico ។ តើ​​ក្រុម​តោខៀវ Chelsea អាច​​រក្សា​​ប្រវត្តិ​មិន​​ធ្លាប់​ចាញ់​​ Atletico ដើម្បី​​លើក​ពាន​រង្វាន់​​យូហ្វា​​ស៊ុប​ពើរ​ខាប់​​ឆ្នាំ​ 2012 បាន​ដែរ​ឬ​អត់ ?

Chelsea V Atletico
Chelsea គឺ​ជា​ក្រុម​ការ​ពារ​ជើង​ឯក​យូហ្វា​ឆេម​ពាន​លីក​​ក្រោយ​ពី​ផ្តួល​​ក្រុម Bayern 4-3 ដោយ​​ការ​ស៊ុត​បាល់​ប៉េណាល់​ទី។ ក្រុម​​ Chelsea ធ្លាប់​​ជាប់​ជើង​ឯក​យូហ្វា​​ស៊ុប​​ពើរ​លីក​ម្តង​កាល​ពី​​ឆ្នាំ 1998 បន្ទាប់​​ពី​យក​ឈ្នះ​​ក្រុម Real M 1-0 ។ ប្រវត្តិ​ Chelsea ជួប​ Atletico 2 លើក​មិន​​ធ្លាប់​ចាញ់​​គឺ​ឈ្នះ 4-0 ក្នុង​ទឹក​ដី បន្ទាប់​មក​​លេង​ស្មើ 2-2 នៅ​ផ្ទះ Atletico ក្នុង​ការ​ប្រកួត​ឆេម​ពាន​​លីកឆ្នាំ 2009 ។ប្រព័ន្ធ​​លេង​របស់​​ក្លិប​តោ​ខៀវ Chelsea គឺ 4-2-3-1 ។ កីឡា​ករ​សំខាន់​​ៗ​ដែល​នឹង​មាន​វត្ត​មាន​រួម​​មាន Cech, Ivanovic, Cahill, Luiz, Cole, Lampard, Mikel, Mata, Bertrand, Hazard និង Torres ។ លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ 3-0-2 ។ 3 ប្រកួតចុងក្រោយ​គឺ​លេង​​ឈ្នះ Wigan 2-0 ក្រៅ​ផ្ទះ ឈ្នះ Reading 4-2 និង​ឈ្នះ Newcastle 2-0 ក្នុង​ផ្ទះ ។
Atletico (អេស្ប៉ាញ) គឺ​ជា​​ក្រុម​ជើង​ឯក​​យូរ៉ូ​ប៉ាលីក ក្រោយ​ពី​​ផ្តួល​​ក្រុម​ប្អូន​បង្កើត​ Bilbao ដោយ​លទ្ធ​ផល​ 3-0 ក្នុង​​ការ​ប្រកួតវគ្គ​​ផ្តាច់​ព្រ័ត្រ​​ ។

Atletico ​ធ្លាប់​​លើក​ពាន​​រង្វាន់​​យូហ្វា​ស៊ុប​ពើរ​ខាប់​​​ម្តង​ដែរ​​​ក្នុង​ឆ្នាំ​ 2010 ក្រោយ​ពី​ផ្តួល​​ក្រុម Inter ដោយ​លទ្ធ​ផល 2-0 ក្នុង​ទឹក​​ដី​បារាំង ។ ប្រព័ន្ធ​លេង​​របស់ Atletico គឺ 4-2-3-1 ដូច​​ Chelsea ដែរ ។ កីឡា​ករ​​សំខាន់​ៗ​​រួម​មាន​​ ​កីឡា​ករ Courtois, Juanfran, Miranda, Godian Kasmirksi, Suarez, Gabi, Ko Ki, Turan, Rodriguez និង Falcao ។ ​លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ​​ 4-1-0 ។ 3 ប្រកួតចុង​ក្រោយ​គឺ​លេង​ឈ្នះ Atletico Huila 3-1 ស្មើ Lavante  1-1 ក្រៅ​ផ្ទះ បន្ទាប់​មក​លេង​ឈ្នះ Bilbao 4-0 ក្នុង​ផ្ទះ ។
ប្រវត្តិ​ជួប​គ្នា 2ប្រកួតគឺ៖
10-09 Chelsea 4-0 Atletico
11-09 Atletico 2-2 Chelsea

ទស្សនៈ PS Chelsea ឈ្នះ 2-1
ទស្សនៈ Asian Bookie យក Atletico