ខេត្តបន្ទាយមានជ័យ ៖ មនុស្ស២នាក់បានស្លាប់ភ្លាមៗ ក្នុងថ្លុកឈាមនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តដឹកយកទៅសង្គ្រោះបន្ទាន់បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូបុករថយន្តដឹកស្រូវឈប់ចតស្ងៀម ។ ហេតុការណ៍ដ៏គួរឱ្យរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៩ សីហា ២០១២ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលខ្សែភ្លើង៤៦៤-៤៦៥ ស្ថិតក្នុងភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ ។
តាមការឱ្យដឹងពីសាច់ញាតិជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា បុរស២នាក់ដែលស្លាប់នៅនឹងកន្លែង ១-ឈ្មោះសៅ សឹង អាយុ២១ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាអ្នកបើកម៉ូតូម៉ាកឌ្រីមC125 ពណ៌ខ្មៅ ២-ឈ្មោះយ៉ង ម៉ាប់ ភេទប្រុស អាយុ៣១ឆ្នាំនៅភូមិជាមួយគ្នា និងម្នាក់ទៀតឈ្មោះថន ថ្លៃ ភេទប្រុស អាយុ២០ឆ្នាំ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាមនគរបាលខេត្តដឹកទៅមន្ទីរពេទ្យសង្គ្រោះជាបន្ទាន់ផងដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ