ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រមឹក​​វាយ​ប្រពន្ធ​​​ស្លាប់​បន្សល់​ទុក​កូន​ស្រីអាយុ​មួយ​ខួប​នៅ​ឯកោ​

13 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖ ស្ត្រី​​ម្នាក់​ត្រូវ​បាន​​ប្តី​វាយ​រង​របួស​​ធ្ងន់​ក្រោយ​មក​បាន​ស្លាប់​​ បន្ទាប់​​ពី​បញ្ជូន​​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរ​ពេទ្យ​​បាន​ប៉ុន្មាន​​ថ្ងៃ​។ អំពើ​​ហិង្សា​​នេះ​បាន​​កើត​ឡើងកាលពី​​វេលា​ម៉ោង​​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ សីហា ​២០១២ ខណៈ​​ប្តី​ផឹក​ស្រវឹង​​មក​ដល់​ផ្ទះ​​រក​រឿង​​វាយ​ដំ​ប្រពន្ធ​​ស្ទើរ​​រាល់​​ថ្ងៃ​ រហូត​បណ្តាល​​ឱ្យ​​ស្លាប់​​បាត់​បង់​ជីវិត​​ និង​បាន​បន្សល់​ទុក​កូន​ស្រី​ម្នាក់​​អាយុ​ទើប​​តែ​១​ខួប​ប៉ុណ្ណោះ​ឱ្យ​រស់​នៅ​កំព្រា ។

លោក​វរសេនីយ៍​​ត្រី ហ៊ុន សុភាព នាយ​រង​​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​​បច្ចេក​ទេស​ខេត្ត​បាន​ឱ្យ​ដឹង​ថា ​ស្ត្រី​រងគ្រោះ​ដែល​ត្រូវ​ប្តី​កំណាច​ទុរយស​​វាយ​ដំ​ បណ្តាល​​ឱ្យ​ស្លាប់​​នោះ​ឈ្មោះ​​ឃឹម សុមាលី អាយុ​២៧ឆ្នាំ ​ជា​កម្ម​ការិនី​​កាត់​ដេរ​មាន​កូន​ស្រី​​ម្នាក់​​អាយុ​ទើប​បាន​​មួយ​​ខួប​ មាន​​លំនៅ​​​ភូមិ​ព្នាយ ឃុំ​ព្នាយ ស្រុក​​សំរោង​ទង ចំណែក​​ប្តី​​សាមាន្យ ឈ្មោះ​ពេញ ​ជឺ​ អាយុ​២៩​ឆ្នាំ  ។ នៅ​ថ្ងៃកើតហេតុ​​ប្តី​ប្រពន្ធ​​ទាំងពីរ​នាក់​នេះ​បាន​​នៅ​ផ្ទះ​​ជុំ​គ្នា​​​ ហើយ​បុរសជាប្តី​ផឹក​ស្រវឹង​​​បាន​បង្ក​​ជម្លោះ​​ជា​មួយ​​ប្រពន្ធ​ រហូត​ទាញ​​ព្រនង់​​វាយ​ទៅលើ​ប្រពន្ធ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​បន្ទាប់​មក​​​​ស្លាប់​​តែម្តង រីឯ​ប្តី​ឫស្យា​រត់​គេច​ខ្លួន​បាត់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕