ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​​បើក​​ស្ទើរ​​ភ្លើង​​បើក​រថយន្ត​ដឹក​ដំឡូង​ចុះ​សាឡាង​មិន​​ប្រយ័ត្ន​​ធ្លាក់​ចូល​ទឹក​ប្រូង

13 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ រថយន្ត​​កូរ៉េ​ដឹក​ដំឡូង​មី​ធុនធំ​មួយ​គ្រឿង​​មាន​ផ្ទុក​ដំឡូង​មី​ទម្ងន់​​ជាង​១០​តោន​​​បាន​រមៀល​ខ្លួន​ធ្លាក់​ចូល​ក្នុង​ទឹក​ទន្លេ​ ខណៈ​​ពេល​ដែល​អ្នក​បើក​ស្ទើរ​ភ្លើង​បើក​រថយន្ត​ថយ​ក្រោយ​​មិន​ប្រយ័ត្ន​​ បណ្តាល​ឱ្យ​​ផ្អៀង​សាឡាង​ប្រះ​ខ្លួន​ធ្លាក់​ចូល​ទឹក​ប្រូង​​ខូច​ខាត​ទាំង​ស្រុង។

ហេតុការណ៍​​នេះ​បាន​កើតឡើង​​កាល​ពីវេលា​ម៉ោង​១​សៀល​ថ្ងៃទី​​២៩ សីហា នៅ​មាត់​ច្រាំង​កំពង់​​ចម្លង​ឆ្លូង-កំពង់​គរ ស្ថិត​ក្នុង​ស្រុក​ឆ្លូង ដែល​គេ​ស្គាល់​​ថា រថយន្ត​ខាងលើ​មាន​ថៅកែ​ឈ្មោះ​ម៉ាត់ ហ៊ីម ​ជា​មន្ត្រី​យោធា​ស្រុក​​ឆ្លូង ។

រថយន្ត​​ជួប​ហេតុការណ៍​អាក្រក់​នេះ​​ម៉ាក​​ហ៊ីយ៉ាន់ដាយ ​ពណ៌ស ​ចំណុះ​៥​តោន​បើក​​​ដោយ​បុរស​ឈ្មោះ​អុល ​ណារិន រស់​នៅ​ភូមិ​ដីដុះ ឃុំ​ព្រែក​ប្រសព្វ ​ស្រុក​ព្រែក​ប្រសព្វ​ និង​មាន​ផ្ទុក​ដំឡូង​មី​ជាង​១០​តោន ។ ​តាម​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹងថា រថយន្ត​មួយ​គ្រឿង​នេះ​មាន​ផ្ទុក​​ដំឡូង​មីង​ពេញ​ប្រៀប​ និង​បាន​បើក​ថយ​ក្រោយ​ឡើង​លើ​សាឡាង​​ដែល​កំពុង​តែ​​ចត​នៅ​មាត់​ច្រាំង​ ដោយ​អ្នក​បើក​បរ​​ថយ​មិន​ចំ​កណ្តាល​សាឡាង​​ជា​ហេតុ​បណ្តាល​ឱ្យ​ផ្អៀង​សាឡាង បណ្តាល​​រថយន្ត​ចុះ​ផឹក​ទឹក​តែម្តង តែ​មិន​បង្ក​ឱ្យ​​នរណា​ម្នាក់​រង​របួស​នោះទេ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕