សារព័ត៌មានបរទេសបានផ្សាយពីលទ្ធផលអង្កេតលើបណ្តាពាណិជ្ជករ និងអ្នកវិនិយោគទុនថ្នាក់កំពូលរបស់អង់គ្លេស ដែលរៀបចំឡើងដោយស្ថាប័នAstbury Marsden បញ្ជាក់ថា ទីក្រុងក្នុងក្រុមប្រទេសនៅអាស៊ីនឹងលេចធ្លោក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅក្នុងរយៈពេល១០ឆ្នាំខាងមុខ ។មានចំនួនជិត២ ភាគ៣ នៃក្រុមពាណិជ្ជករប្រហែល៤៥០នាក់ យល់ថា ហុងកុង សិង្ហបុរី ឬសៀងហៃ អាចក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខនៅលើពិភពលោក នៅក្នុងឆ្នាំ២០២២ ។ ចំណែក១ភាគ៥ ប្រាកដក្នុងចិត្តថា ទីក្រុងឡុងនឹងស្ថិតនៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ រីឯ១ភាគ៦ មានជំនឿថា ក្រុងញូវយ៉ក នឹងកាន់តំណែងនោះ ។
លោកម៉ាក កាមេរ៉ុន ប្រធានរបស់ Astbubry Marsden បានបញ្ជាក់ថា ដោយសារតែអាស៊ីកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងមានពន្ធទាប គឺជាដៃគូរបស់ធនាគារដូចជានៅសិង្ហបុរី ជាឱសថបន្សាបពិសដ៏ឆ្នើមពីការប្រឈមមុខនឹងពន្ធដ៏លើសលប់ ។
លទ្ធផលអង្កេតប្រចាំឆ្នាំ រកឃើញថា សិង្ហបុរីជាទីក្រុងដែលអ្នកវិនិយោគទុនអង់គ្លេសមានក្តីប្រាថ្នាដល់ទៅ៣១ភាគរយ កើនលើសពីឆ្នាំ២០១១ ដែលមានចំនួន២៧% ៕
ចែករំលែកព័តមាននេះ