ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សារ​ព័ត៌មាន​កូឡុំ​ប៊ី​​ផ្សាយ​ពី​កាលបរិ ច្ឆេទ​ចរចា​ជាមួយ​ពួក FARC

13 ឆ្នាំ មុន

យោង​​តាមអត្ថបទ​មួយ​ចេញ​ផ្សាយ​​ដោយ​សារព័ត៌មាន​កូឡុំប៊ី​កាលពីថ្ងៃទី​២៩​​ សីហា ថា ​​កិច្ចព្រមព្រៀង​​​មួយ​ដែល​សំដៅ​​​បើក​ការ​ចរចា​​​នៅ​​ឯ​បរ​ទេស​​ត្រូវ​បាន​​ចុះ​​ហត្ថ​លេខា​​រវាង​រដ្ឋាភិ​​បាល​​​កូឡុំ​ប៊ី ​​ និងពួកឧទ្ទាម​​នៃ​ក​ងកម្លាំង​​បដិ​វត្តន៍​​​កូឡុំប៊ី​​ FARC ​​ជាមួយ​ទិស​ដៅ​​​ឱ្យ​សម្រេច​​បានបទឈប់​​​បាញ់គ្នា​មួយ ។

​យោង​​​តាមអត្ថបទ​​លាតត្រដាង​​​ដោយ​អ្នក​កាសែត​​​លោកហ្វ្រាន ​ស៊ីស្កូ ​សាន់​តូស អតីត​​​អនុ​ប្រធានាធិបតី​របស់​រដ្ឋាភិបាល​លោក​អាល់​​ វ៉ារ៉ូ អ៊ូរីប ​ធ្វើប្រធានាធិបតី​​កូឡុំប៊ី​​ឆ្នាំ​២០០២ ដល់​២០១០ ​​​ឱ្យ​ដឹង​ថា ​កិច្ចព្រមព្រៀង​​នោះ គ្រោង​​​​ឱ្យ​មានការ​ចរចា​​​ដោយ​ផ្ទាល់ ​​និង​ជាប់ជាប្រចាំ​​​សំដៅ​​​ឱ្យ​សម្រេច​បាននៃ​កិច្ចព្រមព្រៀង​​​ចុង​ក្រោយ​​មួយ ដើម្បី​បញ្ចប់​​ជម្លោះ​​រយៈ​ពេល​ជិត​កន្លះ​សត វត្ស​​​មកហើយ រវាង​​រដ្ឋាភិបាល​​ និងពួកឧទ្ទាម ​​​ម៉ាក្សនិយម​​ FARC  ។ 

ការ​ចរចា ទាំងនេះ ​នឹង​ប្រព្រឹត្ត​​​​ទៅ​ក្នុង​ដែនដី​​អព្យា​ក្រិត​​​មួយ​ជាមួយ​​​​ការ​ជួយ​ជ្រោម​ជ្រែងរបស់​​គុយ​បា ​និងន័រវ៉ែស ​​ក្នុង​ឋានៈ​​​ជា​អ្នក​ធានា​​​ ព្រម​ទាំង​​វេណេ​ស៊ុយ​អេ​ឡា​​និងស៊ីលី ជាអ្នកសម្រប​សម្រួល ។​ពុំ​ទាន់​​មាន​ការ​អះ​អាង​​ជា​ផ្លូវ​ការ​ណាមួយ ​​ពី​រឿង​នេះ​នៅឡើយ ។  ​​ក៏ប៉ុន្តែ​​​លោកស​ាន់​តូស ​ជា​បង​ប្អូន​ជីដូន​មួយ​របស់ប្រធានាធិបតី​​​​ បច្ចុប្បន្ន ​​តែ​ជាអ្នក​ប្រឆាំង​​ខាងនយោបាយ ធ្លាប់​​បានអះ​អាង​កាល​ពីថ្ងៃទី២៧ ​សីហា ថា ​ការ​ចរចា​នោះ​នឹងបើក​ធ្វើ​ក្នុង​ខែ​​តុលា​ខាងមុនេះ នៅ​​ទីក្រុងអូស្លូ ​ប្រទេស​ន័រវែស ​​។

យោ​​ង​តាម​​​​​​​​​​​​​​ឯក​សារ​​ចេញ​ផ្សាយ​​កាលពីថ្ងៃ​ទី២៩​​​ សីហា ថា តុ​ចរចាតាំង​នៅ​ក្រុង​អូ​ស្លូ១​ខែ ​ក្រោយ​​ការ​អះ​អាង​ជា​ផ្លូវ​ការពី​កិច្ចព្រម​ព្រៀង​នោះ​ទោះ​បី​ជា​ទី​ស្នាក់​ការ​សំខាន់នៃការចរចា​​​អាច​ស្ថិត​នៅ​​ក្រុងឡា​ហាវ៉ាន​ក៏ដោយ ។​ ចំណុច​មួយ​​ក្នុង​ចំណោម​​​ចំណុះ​​​ដែល​លើកឡើង​​ក្នុង​កិច្ច​ព្រម​ព្រៀង​​នេះ​ផ្តោត​លើ​ការ​​បង្កើតបទ​ឈប់​បាញ់​គ្នា​មួយ​ជាមួយ​ការ​បញ្ឈប់​​ជាស្ថាពរ​​នូវការ​​ប្រទូស្តរ៉ាយគ្នា ៕