ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេ​ចសង្ឃ​​នន្ទ​ ង៉ែត ​​​ចូលវះកាត់​​​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ​សម្តេច​ព្រះ​មហា​​សុមេធាធិបតី​ នន្ទ ង៉ែត​ ​​​សម្តេច​ព្រះ​សង្ឃនាយក​នៃ​ព្រះ​រា​ជាណាចក្រ​កម្ពុជា ​​ព្រះ​ចៅ​​អធិការ​វត្ត​បទុម​វតី​បាន​ចូលវះ​កាត់​​​​នៅ​មន្ទីរពេទ្យ​​កាល់ម៉ែត​ កាលពីព្រឹកថ្ងៃទី៣០ សីហា ២០១២ ​ដោយ​សារ​​​អាការ​រោគក្រពះ ​បើ​ទោះ​​​ជា​សម្តេច​ទើប​​​នឹង​មកពីពិនិត្យ ​​និង​ព្យា​បាល​​នៅ​ប្រទេស​សិង្ហបុរី​​ក៏ដោយ ។

​​ប្រភព​​ព័ត៌មាន​ពីមន្ត្រី​​សង្ឃ ដែល​គង់នៅ​​​វត្តបទុម​វតី បាន​ឱ្យ​ដឹង​ថា ​បន្ទាប់ពី​​សម្តេច​ព្រះ​សង្ឃ​​​នាយក​យាង​និមន្ត​ទៅប្រទេស​សិង្ហបុរី  ដើម្បី​ពិនិត្យ​​​ និង​សម្រាក​ព្យាបាល​អាការរោគ​​ក្រពះ​ កាលពីថ្ងៃទី​២៥ សីហា ​២០១២ ​ក្រោយមកព្រះ​​រាជ​សុខភាព​របស់ព្រះ​អង្គបានធូរស្បើយ​​​ ព្រះ​អង្គ​​ក៏​យាង​​​មក​ប្រទេស​​​កម្ពុជា​វិញ ​ស្រាប់​តែ​​នៅព្រឹកថ្ងៃ​ទី២៩ សីហា ២០១២ ​ឃើញគេ​​ជូនព្រះ​អង្គ​ទៅ​កាន់​មន្ទីរពេទ្យ​​​កាល់​ម៉ែត​យ៉ាង​​​ប្រញាប់ប្រញាល់​ដោយ​ឱ្យ​ព្រះ​អង្គ​គង់​​​នៅ​បន្ទប់​លេខ​០៥៥​នៃអគារ​វះកាត់ «ក» ។

​គ្រូពេទ្យ​​មួយរូប​និយាយ​ក្នុង​ន័យ​សុំ​​មិន​ឱ្យបញ្ចេញ​​​​ឈ្មោះ​​​បានបង្ហើ​ប​ឱ្យ​ដឹង​ថា ​នៅព្រឹកថ្ងៃទី៣០ ​សីហា ២០១២  សម្តេច​​​ព្រះ​មហា​សុមេធា​ធិបតី ​​នន្ទ ង៉ែត​​​បានវះកាត់​រួច​រាល់​ហើយ ​ព្រះ​រាជ​សុខភាព​របស់ព្រះអង្គ​​​មិន​មានបញ្ហា​​ធ្ងន់ធ្ងរ​​​នោះ​ទេ ហើយ​ព្រះ​​អង្គ​មិនមាន​អាការ​រោគផ្សេង​​​ក្រៅពីបញ្ហា​ក្រពះ​នោះឡើយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕