ខេត្តព្រះវិហារ ៖ កុមារីអាយុ៧ខែដែលត្រូវបានចោរជាស្ត្រីមិត្តភក្តិរបស់ម្តាយលួចយកទៅលក់នៅភូមិធម្មជាតិ ឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចំនួន៥០០ដុល្លារ កាលពីដើមខែសីហា ២០១២ កន្លងទៅនេះ ត្រូវបានប៉ូលិសរកឃើញនៅថ្ងៃទី២៧ សីហា ២០១២ នៅក្នុងភូមិធម្មជាតិ ហើយនិងបានហៅម្តាយបង្កើត ព្រមទាំងជីដូន និងជីតាមកទទួលយកនៅចំពោះមុខសមត្ថកិច្ចក្នុងសាលាដំបូងខេត្តព្រះវិហារ ដើម្បីយកទៅបីបាច់ថែរក្សាក្នុងកំដៅទ្រូងម្តាយវិញ កាលពីព្រឹកថ្ងៃទី៣០ សីហា បន្ទាប់ពីកុមារីរូបនេះបានឃ្លាតពីម្តាយអស់រយៈពេលជាច្រើនសប្តាហ៍ ។ កុមារីរងគ្រោះអាយុ៧ខែ ឈ្មោះផា នុំឧប៊ុន ជាជនជាតិថៃ រស់នៅខេត្តច័ន្ទបូរី ប្រទេសថៃ ម្តាយឈ្មោះរ៉ាន់ សុខា អាយុ៣០ឆ្នាំ ជាជនជាតិខ្មែរ ទីលំនៅសព្វថ្ងៃភូមិស្រឡៅ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ។ ដោយឡែកជនល្មើសជាស្ត្រីត្រូវជាមិត្តភក្តិរបស់ម្តាយក្មេងរងគ្រោះនោះត្រូវបានប៉ូលិសធ្វើការ ឃុំខ្លួននៅស្នងការប៉ូលិសខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់នៅព្រឹកថ្ងៃនេះដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ