ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវិក​រុស្ស៊ី​២៣​នាក់ ​ស្ថិត​លើ​នាវា​​ដឹកប្រេង​​ត្រូវ​ចោ​រសមុទ្រ​​ចាប់

13 ឆ្នាំ មុន

​ក្នុង​សេចក្តី​ប្រកាស​មួយ​​ក្រសួង​ការបរ​ទេស​​​រុស្ស៊ី ថ្លែង​កាលពីថ្ងៃទី២៩ សីហា ​ថា ជន​ជាតិ​រុស្ស៊ី ២៣​នាក់ ​ស្ថិត​ក្នុង​​នាវា​ដឹកប្រេង​​​ក្រិច​មួយ ​គ្រឿង​ ​ដែល​ត្រូវ​ពួកចោរ​សមុទ្រ​ចាប់​ក្នុង​ដែនទឹក​​​ប្រទេស​​តូហ្គោ ។​សេចក្តី​ប្រកាសនោះបន្តថា ម្ចាស់​​​របស់នាវា ​​នេះបញ្ជាក់ថា ​ជន​ជាតិ​រុស្ស៊ី​២៣​នាក់​​និង​ជន​ជាតិ​​​ក្រិច​​ម្នាក់​ជា​កាពី​តែន​​ ស្ថិត​ក្នុង​​នាវានេះ ។​​​

ម្ចាស់​នាវា​​​បាន​ទាក់​ទង​​​ជាមួយ​កាពីតែន​​ ក្រោយពេល​​វាយ​ប្រហារ​​​ ហើយ​ឱ្យ​​ដឹង​​​ថា ​​ជីវិតរ​បស់​សមា​ជិក​ក្រុម​នាវិក​ទាំង​អស់ ពុំ​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់ ឡើយ ។ ​​បណ្តា​​​ស្ថាន​ទូត​​​រុស្ស៊ី ​​ក្នុង​តំបន់​ និង​អាជ្ញា​ធរ​មូល​ដ្ឋាន​​​​​បាន​​ចាត់​រាល់​វិធាន​​ការ​ចាំបាច់ ដើម្បី​​ធានា​សន្តិសុខ​​ជន​ជាតិ​​រុស្ស៊ីទាំងអស់ ​ដែល​ស្ថិត​ក្នុង​នាវា​ត្រូវពួកចោរ​​សមុទ្រ​ប្លន់ ។ ​​នាវា​ក្រិច​​​នោះ​ជាមួយសមាជិក​ក្រុមនាវិក​២៤​នាក់ ត្រូវ​​ពួកចោរ​សមុទ្រ​​​​ចាប់​ កាលពីថ្ងៃទី២៨ ​សីហា ​នៅដែនទឹក​តូហ្គោ ៕