ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​អាហ្វហ្គា​នីស្ថាន​ម្នាក់​បាញ់​សម្លាប់​ទាហាន​អូតង់​3នាក់​​

13 ឆ្នាំ មុន

អ្នកទទួល​ខុស​ត្រូវ​​ម្នាក់​នៃក្រសួង​ការ​ពារ​ប្រទេស​​អាមេរិក​អះអាង​ថា ​ទាហាន​អូតង់៣នាក់​នៅ​អាហ្វ​ហ្គា​នីស្ថាន​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២៩ សីហា ​ក្នុងខេត្ត​អូរុសហ្គាន​​ ភាគ​ខាង​ត្បូង​ប្រទេស​ ដោយសារ​ការបាញ់​ប្រហារ​របស់​បុរស​ម្នាក់​ស្លៀក​ពាក់​ឯកសណ្ឋាន​ក​ងទ័ព​អាហ្វ​ហ្គា​នីស្ថាន ។

អ្នកទទួល​ខុស​ត្រូវ​រូបនោះ​​ដែល​មិនប្រាប់​អត្ត​សញ្ញា​ណ​បញ្ជាក់​ថា​​ក្នុងចំណោម​​ទាហាន​អូតង់​ទាំង​៣នាក់​ដែល​ស្លាប់​នោះ​​ ពុំ​មែន​ជា​​​​ទាហាន​អាេមរិក​ ហើយ​ក៏​មិន​ផ្តល់​ព័ត៌​មានថា​តើ​​​ការ​វាយ​ប្រហារ​នេះ​​​​ កើត​​មាន​​យ៉ាងម៉េច​ឡើយ ​ក្រោយពី​ករណី​បែប​នោះ​កើត​មាន​ជាច្រើន​តាំង​ពី​ដើ​ម​ឆ្នាំ​នេះ​មក ។

សេចក្តីប្រកាស​មួ​យរបស់​កងកម្លាំង​​​អន្តរ​ជាតិ​​នៅ​អាហ្វហ្គា​នីស្ថាន​ចេ​ញ​ផ្សាយ​នា​ថ្ងៃទី​៣០ សីហា ​អះ​អាង​ថា​រឿង​នេះ​បច្ចុប្បន្ន​កំពុង​ធ្វើ​​ការ​ស៊ើបអង្កេត​​តែពុំ​បា​ន​ផ្តល់​ភាពលម្អិត​ឡើយ ។ ​ខេត្ត​​អ៊ូ រុស​ហ្គាន​ ដែល​កើត​មាន​ការ​បាញ់​ប្រហារនេះ​ មាន​វត្ត​មាន​ជា​ពិសេស​​របស់​ទាហាន​អូស្ត្រាលី​​ប្រមាណ​ជា​១.៥០០​នាក់ ។ ​

ជនរងគ្រោះ​​ទាំង​៣នាក់​នោះ​​​​ធ្វើ​ឱ្យចំនួន​ទាហាន​បរទេស​ដែល​ស្លាប់​ដោយសារការ​បាញ់​ប្រហារ​របស់​ជន​អាហ្វហ្គា​នីស្ថាន​ស្លៀក​ពាក់​ឯក​សណ្ឋាន​យោធា​ ឬ​ប៉ូលិស​អាហ្វ​ហ្គានីស្ថាន​ឡើង​ដល់​១៥​នាក់​ហើយ​ក្នុងខែ​សីហា​នេះ​ ៕