ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ BOLAVEN វាយ​ប្រហារ​លើ​កូរ៉េ​​​ខាងត្បូង​អ្នកស្លាប់​ឡើង​ដល់​១៨នាក់

13 ឆ្នាំ មុន

ពួក​អ្នក​ជួយសង្គ្រោះ​​​​កូរ៉េ​ខាង​ត្បូង​បាន​រក​ឃើញ​​សាកសព​មនុស្ស​២​នាក់ទៀត ​កាលពីថ្ងៃ​ទី​២៩ ​សីហា​​នៅក្បែរ​​នាវានេសាទ​ចិន​២គ្រឿង ​ដែល​លិច​ធ្វើ​ឱ្យ​ចំនួន​​អ្នកស្លាប់ ដោយ​សារ​ព្យុះ​​​ឈ្នះ BOLAVEN ដ៏ខ្លាំង​​បំផុត​​ឡើង​ដល់​១៨​នាក់ ​​ហើយនៅកូរ៉េ​ខាងត្បូង ។
ព្យុះ BOLAVEN ​ជាព្យុះ​ខ្លាំងបំផុត​នៅកូរ៉េ​​​ខាងត្បូងពុំ​​ធ្លាប់​មាន​ចាប់តាំងពី​១០ឆ្នាំ​មកហើយ​​ក្រៅពីសម្លាប់​មនុស្ស​ជាច្រើន​នាក់​​នៅ​បង្ក​ការ​ខូច​ខាត​​សម្ភារ​​​យ៉ាង​ច្រើន​​ក្នុង​បណ្តា​​តំបន់​នា​ភាគ​និរតី​​ និងភាគ​កណ្តាល​ប្រទេស ។

វា​បាន​បង្ក​ឱ្យ​លិច​នាវា​នេសាទ​​​ចិន​២គ្រឿង​​នៅ​ជិត​ឆ្នេរ​សមុទ្រ​នៃ​​កោះ JEJU នា​ចុង​ខាង​ត្បូង​​កូរ៉េ​ខាង​ត្បូង ។​​កាលពីថ្ងៃទី២៩ សីហា សាកសព​មនុស្ស​៨​នាក់ ត្រូវ​បានរកឃើញ​​ ហើយ​អ្នក​នេសាទ​ចិន៧​នាក់​នៅ​តែ​​បាត់​ខ្លួន ។ អ្នក​មុជទឹក​​ប្រមាណ​ជា​១២​នាក់​កំពុង​​តែមុជរក​ពួកគេ ។ ​អ្នក​ស្លាប់​ឯទៀតៗ​ភា​គច្រើន​​ដោយសារ​ការ​បាក់អគារ​​សង្កត់ ។​ ការ​​ប្រកាស​​​អាសន្ន​​ខ្យល់ព្យុះ​​ដែលធ្វើក្នុង​ផ្នែក​​ដ៏ធំ​​របស់ប្រទេស​ត្រូវបាន​លុបចោលវិញ ។ ​

ការហោះ​ហើរ​​របស់​យន្តហោះ​​ និងសេវាកម្ម​ផ្លូវបែក​​​ព្រមទាំង​សមុទ្រ​​ដំណើរ​ការ​ធម្ម​តា​វិញហើយ ចំណែក​សាលា​រៀន​​ទាំង​ឡាយ​ ក៏បើក​ទ្វារ​វិញ​ដែរ ។ព្យុះនោះ​បន្ទាប់មក​បានបោកបក់កាត់​ទន្លេ​​យ៉ាលូ ដែលកំណត់​ពីព្រំ​ដែន​រវាង​ចិន​ និង​កូរ៉េ​​ខាង​ជើង ៕