សភាជប៉ុនបានអនុម័តកាលពីថ្ងៃទី២៩ សីហា នូវញត្តិសម្តែងការមិនទុកចិត្តស្នើឡើងដោយគណបក្សប្រឆាំងសំខាន់២ប្រឆាំងនាយករដ្ឋមន្ត្រីលោកយ៉ូស៊ីហ៊ីកូ ណូដា ។គណបក្សសេរីប្រជាធិបតេយ្យ PLD និងសម្ព័ន្ធមិត្តគឺគណបក្សកូម៉ីតូថ្មី បានដាក់សំណើដែលរិះគន់លោកណូដាថា លោកខ្វះសមត្ថភាពដឹកនាំ ។ សកម្មភាពនេះ គឺក្នុងគោលបំណងបង្ខំឱ្យលោកណូដារំលាយសភា ហើយរៀបចំការបោះឆ្នោតជាទូទៅមួយ ។
ទោះបីជាញត្តិសម្តែងការមិនទុកចិត្តនោះ ត្រូវបានអនុម័តក្តី លោកណូដាអាចបដិសេធមិនប្រកាសឱ្យមានការបោះឆ្នោតថ្មីក្នុងសម័យប្រជុំសភាបច្ចុប្បន្នដែលនឹងបញ្ចប់នាថ្ងៃទី៨ កញ្ញា ដូចការទាមទាររបស់គណបក្ស PLD ៕
ចែករំលែកព័តមាននេះ