ព្រះអង្គម្ចាស់ក្សត្រីអង់គ្លេសអេលីហ្សាបែតទី២កាលពីថ្ងៃពុធទី២៩សីហាស្តេចយាងបើកពិធីប្រកួតកីឡាអូឡាំពិកជនពិការទីក្រុងឡុងឆ្នាំ២០១២ដោយមានការចូលរួមពីមនុស្ស៨ម៉ឺននាក់ ។ស្ថិតក្នុងព្រះជន៨៦ព្រះវស្សា ទ្រង់អេលីហ្សបែតទី២បានប្រកាសបើកពិធីប្រកួតដែលមានរយៈពេល១១ថ្ងៃក្នុងសន្ទរកថាយ៉ាងខ្លីមួយ ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីអត្តពលិក៤ពាន់២រយនាក់មកពី១៦៦ប្រទេសដែលភាគច្រើននៃពួកគេសុទ្ធតែជាជនពិការ ។
ប្រធានអូឡាំពិកទីក្រុងឡុងឆ្នាំ២០១២ Sebastian Coeថ្លែងថា រូបលោកសង្ឃឹមថា ព្រឹត្តិការណ៍ប្រកួតនេះនឹងក្លាយជានិមិត្តរូបនិងការទទួលស្គាល់ជនពិការនៅគ្រប់ទីកន្លែង ក៏ដូចជាគ្រឿងសម្គាល់មនុស្សជាតិឆ្ពោះទៅកាន់ភាពភ្លឺថ្លា »។ឯប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ Philip Cravenបានបន្ថែមថា ព្រឹត្តិការណ៍ប្រកួតនេះគឺជាការប្រារព្វពិធីនៃស្មារតីមនុស្សជាតិដែលមានកម្លាំងផ្លាស់ប្តូរមនុស្សគ្រប់រូប ។
សូមបញ្ជាក់ផងដែរថា មានសំបុត្រ២.៤លានច្បាប់ត្រូវបានលក់ដាច់អស់ដែលក្នុងនោះពាក់កណ្តាលត្រូវបានលក់ទៅឱ្យអ្នកទស្សនាដែលមិនមែនជាជនជាតិអង់គ្លេស ៕







ចែករំលែកព័តមាននេះ