ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌ្រីម​សេ​១២៥ និង​ស្គូពីពន្លះ​​គ្នា​ពេញទំហឹង​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មនុស្ស​​២​នាក់​​បាន​រង​របួស​ធ្ងន់​​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​​បន្ទាន់​នៅ​​មន្ទីរ​ពេទ្យ ខណៈ​​ពេល​ដែល​ពួក​គេ​ជិះ​ម៉ូតូ​​បញ្ច្រាស​ទិស​គ្នា​ ​​​រេ​ចង្កូត​ជ្រុល​ទៅ​បុក​គ្នា​​ពេញទំហឹង​​លាន់​​សូរ​ដូច​រន្ទះ​ បណ្តាល​ឱ្យ​ម៉ូតូ​​ទាំងពីរ​គ្រឿង​​​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដូចគ្នា ​កាលពីវេលា​ម៉ោង​​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​​២៩ សីហា ២០១២ ​នៅ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​៤ ត្រង់​ចំណុច​​ភូមិ​ផ្សារ​កំបូល ​សង្កាត់​កំបូល ​ខណ្ឌ​ពោធិ៍​សែនជ័យ​ ។

​ម៉ូតូដែល​បើក​បុក​គ្នា​នោះ​១គ្រឿង​ម៉ាកឌ្រីម​​សេ​១២៥ ឆ្នាំ​២០០៨ ​ពណ៌ខ្មៅ ​បើក​​ដោយ​បុរស​មិន​ស្គាល់​​ឈ្មោះ​ម្នាក់ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត ឯ​ម៉ូតូ​​មួយ​គ្រឿង​​ទៀត​ម៉ាក​ស្គូពី​ពណ៌ឈាម​ជ្រូក បើក​​​ដោយ​ស្ត្រី​ម្នាក់​មិន​ស្គាល់​​ឈ្មោះ​ដូចគ្នា ​​ត្រូវ​បាន​គេ​បញ្ជូន​​ទៅ​សង្គ្រោះ​​បន្ទាន់​នៅ​គ្លី​និក​ឯក​ជន​មួយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕