នៅក្នុងរយៈពេល៧ខែដំបូងឆ្នាំនេះ ប្រាក់ចំណេញឧស្សាហកម្មរបស់ចិនធ្លាក់ចុះ២,៧%ចាប់ពីដើមឆ្នាំមក គិតជាទឹកប្រាក់ចំនួន២,៧លានលានយាន់ ស្មើនឹង៤២៥ពាន់លានដុល្លារ ។ កាលពីខែកក្កដា ឆ្នាំមុន ប្រាក់ចំណេញឧស្សាហកម្មរបស់ចិនធ្លាក់ចុះ៥,៤%គិតជាទឹកប្រាក់ចំនួន៣៦៦,៨ពាន់លានយាន់ ។
ប្រាក់ចំណេញរបស់ក្រុមហ៊ុនចិនធ្លាក់ចុះខ្លាំងដោយសារសេដ្ឋកិច្ចនៅក្នុងប្រទេសដើរយឺតខ្លាំងដែរ ។ កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំកើនក្នុងល្បឿនមួយយឺតយ៉ាវបំផុតនៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដែលកាលពីត្រីមាសទី២កន្លងទៅទទួលបានកំណើន៧,៦%។ បើតាមអ្នកវិភាគបានព្យាករថា កំណើនសេដ្ឋកិច្ចរយៈពេលពេញ១ឆ្នាំនឹងមានចំនួន៨%ដែលជាតួលេខមួយទាបបំផុតចាប់ពីឆ្នាំ១៩៩៩មក ។
ក្នុងចំណោមឧស្សាហកម្មទាំង៤១ដែលបានតាមដានដោយការិយាល័យស្ថិតិ ក្នុងនោះមានវិស័យចំនួន២៥ទទួលបានប្រាក់ចំណេញកើនឡើង និងឧស្សាហកម្ម១៥ ខាតបង់ ចំណែកវិស័យមួយគឺវិស័យស្លប្រេងបានខាតបង់ទាំងស្រុង ៕
ចែករំលែកព័តមាននេះ