ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Qool (ឃូល)រៀប​ចំ​​សិក្ខា​សាលា​ស្តី​ពី​បច្ចេក​​វិទ្យា​​ថ្មី​របស់​​HTC One Series

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ក្រុ​ម​ហ៊ុន​​Qool (ឃូល​)​ដែល​​ជាក្រុម​ហ៊ុន​ធំ​​ មាន​សិទ្ធិស្រប​ច្បាប់​​​នាំ​ចូល​ និង​ចែក​ចាយ​​ទូរស័ព្ទ​ដៃ​HTC​នៅក្នុង​​ទីផ្សារ​​​នៃ​​ព្រះ​រាជាណាចក្រ​​កម្ពុជា រួម​សហការ​ជាមួយ​នឹង​សាកល​វិទ្យាល័យ​​​បៀ​ល​ប្រាយ​​រៀប​ចំឡើង​​នូវ​​​​សិក្ខា​សាលា​​មួយ​ស្តី​​ពី​បច្ចេក​វិទ្យា​ថ្មី​របស់​ទូរស័ព្ទ HTC One Series ​ដែល​​​រួម​មាន​​​ដូច​ជា​ HTC One X ,One S និង​​ One V ។ ​

សិក្ខា​សាលា​​នេះ​ធ្វើ​នៅ​​ថ្ងៃ​ទី​​២១ សីហា ឆ្នាំ​​២០១២ ចាប់​ផ្តើម​​ពីម៉ោង​​១០​ព្រឹក​រហូត​ដល់​ម៉ោង​​​១១និង​៣០​នាទី​ថ្ងៃត្រង់​​ដោយ​ទទួល​បាន​នូវ​​​ការ​អញ្ជើញ​​ចូលរួម​ជាអធិប​តី​ពី​​លោក​​​ មាស រ៉េន​រិទ្ធ​ ជា​សាកល​វិទ្យា​ធិការ​រង​នៃ​សាកល​វិទ្យាល័យ​​បៀល​ប្រាយ និង​លោក​ ខ្លូត​ ពិសិដ្ឋ​ ប្រធាន​ផ្នែក​​លក​​់​របស់​​ក្រុម​ហ៊ុន​Qool (ឃូល)​​រួម​ទាំង​និស្សិត​​ និង​សាស្ត្រា​ចារ្យ​ចំនួន​ជាង​​១០០នាក់ ។

ក្រុម​ហ៊ុនQool(ឃូល)​​បា​ន​បញ្ជាក់​ឱ្យ​ដឹងថា ​គោល​បំណង​​សំខាន់​នៃ​ការ​រៀប​ចំ​​ឡើង​នូវ​​សិក្ខា​​សាលា​នេះ​ គឺ​ដើម្បី​​ធ្វើការ​ចែក​​រំលែកនូវ​​ចំ​ណេះ​ដឹង​​​ បទ​ពិសោធន៍​ ព្រម​ទាំង​​បច្ចេក​វិទ្យា​ទំនើប​​ៗ ដែលមាន​​​នៅក្នុង​​ទូរស័ព្ទHTC One Series ​​ជូន​ដល់​និស្សិត​​ និង​សាស្ត្រាចារ្យ​​​ទាំង​​​អស់​នៃ​សាកល​វិទ្យាល័យ​​ បៀល​ប្រាយ ​ដើម្បី​​ឱ្យ​ពួក​គាត់​បាន​​សិក្សា​ស្វែង​យល់​​​កាន់​តែ​​​ច្បាស់​ និង​ធ្វើ​តេស្ត​​ដោយ​ផ្ទាល់​មុន​នឹង​សម្រេច​ជ្រើស​រើស​​​ប្រើ​ប្រាស់​ផលិត​ផល​​នីមួយ​ៗ ​​​ពី​ព្រោះ​ថា សព្វថ្ងៃ​នេះ​ទូរ​ស័ព្ទ​ដៃ​​HTC One Series ​​​គឺមិនត្រឹម​តែ​មាន​ការ​ពេញ​និយម​​ពីសំណាក់​អ្នក​ប្រើ​ប្រាស់​​ជា​ច្រើន​​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ នៅលើ​ពិភព​លោក​​​ក៏​កំពុង​តែ​មាន​​​ការ​ពេញ​និយម​​យ៉ាង​ខ្លាំង​ផងដែរ ។ ឆ្លៀត​ក្នុង​ឱកាស​​នោះ​ដែរ ក្រុម​ហ៊ុន​ក៏​មាន​រៀ​ប​ចំ​​កម្ម​វិធី​​​សំណួរ​ចម្លើយ​​ជាមួយ​នឹង​ចំណេះដឹង​​នានា ដែល​ទាក់​ទង​​ទៅនឹង​​បច្ចេក​វិទ្យា​​ទំនើប​ៗ​​ដែលមាន​​នៅ​ក្នុង​ទូរស័ព្ទ​HTC One Series ​​ហើយ​អ្នកដែល​​ឆ្លើយ​ត្រូវ​​ ក្រុម​ហ៊ុន​​​Qool បាន​ផ្តល់​ជូន​នូវ​កាដូ​​អនុស្សា​រីយ៍​​ជាច្រើន​ ។

ក្រុម​ហ៊ុន​Qool(ឃូល​)​​បាន​បញ្ជាក់​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា បន្ទាប់​ពី​​សិក្ខា​សាលា​​នេះ​នៅ​ពេល​ថ្ងៃ​​ត្រង់​ទី​២១ សីហា ​ឆ្នាំ​២០១២ ក្រុម​ហ៊ុន​បាន​រៀប​ចំ​​​ឡើង​នូវ​កម្មវិធី​​​​ពិសេស​ៗ​ជាច្រើន​​​សម្រាប់​និស្សិត​​​ និង​សាស្ត្រា​​ចារ្យ​នៅសាកល​វិទ្យាល័យ​​បៀល​ប្រាយ​ រហូត​ដល់​ថ្ងៃទី​​២២ សីហា​ ឆ្នាំ​២០១២ ពេញ​​​មួយ​ថ្ងៃ​​​តែម្តង​ នៅក្នុង​នោះ​រួម​មាន​ដូចជា​ ​​កម្មវិធី​​លក់​ជា​កញ្ចប់​​​ទៅលើ​ទូរស័ព្ទ​ដៃ​HTC One Series ​​ដែល​ជាមួយ​​នឹង​ការ​​​ជាវ​ទូរស័ព្ទ​​មួយ​គ្រឿង​នៅ​ក្នុង​ចំណោម​​ម៉ូដែល​​ទាំង​នេះ​ ទទួ​ល​បាន​នូវ​​​ការ​បន្ថែម​​កាស​ស្តាប់​ត្រចៀក​Beat Solo (Original) ដ៏​ស្រស់​ស្អាត​​​ចំនួន​មួយ​ ដែល​កម្មវិធី​នេះ​គឺ​ផ្តល់​ជូន​​សម្រាប់​​តែ​និស្សិត​​ និង​សាស្ត្រា​ចារ្យ​នៃសាកល​​វិទ្យាល័យ​បៀល​ប្រាយ​តែ​ប៉ុណ្ណោះ ៕