ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តុះ​បណ្តាល​អ្នក​គ្រប់​គ្រង​សិប្ប​កម្ម​​ផលិត​ចំណី​អាហារ​​នៅ​ខេត្ត​បាត់​ដំបង

13 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖​​ ​វគ្គ​បណ្តុះ​បណ្តាល​​ដល់​ម្ចាស់​​គ្រប់​គ្រង​សិប្ប​កម្ម​​ផលិត​ចំណី​អាហារ​ដែល​​​​ប្រារព្ធ​ធ្វើ​​នៅ​​សណ្ឋា​គារ​​សេង​​ហួត ក្នុង​ក្រុង​បាត់​ដំបង ​​​រយៈ​ពេល​៣​ថ្ងៃ​​ ​​បាន​បញ្ចប់​កាល​ពី​ថ្ងៃទី​២៤ សីហា ក្រោម​ការរៀប​ចំ​​​របស់​ក្រសួង​​សុខា​ភិ​​បាល​​ និង​ជួយ​​សម្រួល​​ពី​​អាជ្ញា​ធរ និង​មន្ទីរ​សុខា​ភិបាល​​ខេត្ត​​ ។

ចូល​រួម​​ក្នុង​ពិធី​នោះ​មាន​លោក​ទេព លន់ អគ្គ​​នាយក​​បច្ចេក​ទេស​​ក្រសួ​​ងសុខា​ភិបាល លោកស្រី​ ស៊ីម ម៉ារី អភិ​បាល​​រង​ខេត្ត​​ លោក​​ឱសថ​បណ្ឌិត វឿង បុនរេត អនុ​ប្រធាន​​មន្ទីរ​សុខា​ភិបាល​​ខេត្ត និង​​ម្ចាស់​​សិប្ប​កម្ម​ផលិត​ចំណី​អាហារ​មាន ​អាហារដ្ឋា​ន ភោជនីយ​ដ្ឋាន ចុង​ភៅ​​ម្ហូប​បុណ្យ និង​​មង្គល​ការ សិប្ប​កម្ម​​ផលិត​​ទឹក​​បរិសុទ្ធ​ និង​សិប្ប​ករ​​ផ្សេង​ៗ​ទៀតសរុប​ប្រមាណ​៥០​នាក់​​​ ។

លោក​ហាប់ សារ៉ាវុធ អ្នក​គ្រប់​គ្រង​កម្ម​វិធី​​បាន​រាយការណ៍​ពី​​ការ​បណ្តុះ​បណ្តាល​​កន្លង​មក​នេះ គឺ​ទទួល​បាន​ផលទ្ធ​ផល​ល្អ​៧​ចំណុច​សំខាន់​ៗ​ដូចជា ១-​ការ​ត្រួត​ពិនិត្យ​ធានា​សុវត្ថិ​ភាព​​លើ​ចំណី​អាហារ​​ដែល​បាន​ផលិត​​រួច ២-​​ការ​ចម្លង​​មេរោគ​ពី​គ្រប់​​ទង្វើ​ទាំង​អស់​ទៅ​​លើ​ចំណី​អាហារ​​កំ​ពុង​​ផលិត​​ និង​ផលិត​រួច ៣-ការ​ថែ​រក្សា​អនា​ម័យ​​គ្រប់​​​ទី​កន្លែង​ក្នុង​ការ​ផលិត​​ ៤-​ការ​វិភាគ​​ទៅ​លើ​​​ចំណី​អាហារ​​ឱ្យ​ដឹង​ពី​កម្រិត​​មេរោគ​ និង​មាន​​សារ​ធាតុ​គីមី ៥-​​ការ​រៀប​ចំ​​ឱ្យ​មាន​​អនា​ម័យ​ជុំ​វិញ​​ទាំង​​ទី​តាំង​ផលិត​ និង​កន្លែង​បរិ​ភោគ​​ ៦-​វិធី​សម្លាប់​មេ​រោគ​ទៅ​លើ​បន្លែ​ ត្រី​សាច់ ​​មុន​យក​​មក​​ផលិត​​ជា​ចំណី​​អាហារ​ និង​​៧-​​ត្រួត​ពិនិត្យ​​ឧបករណ៍​​របស់​សិប្ប​កម្ម​​ឱ្យ​មាន​​អនា​ម័យ​​ក្នុង​ការ​ផលិត​​ចំណី​អាហារ ។

លោក​​ស្រី​ ស៊ីម ម៉ារី អភិបាល​​រង​ខេត្ត បាន​ថ្លែង​​ថា ក្នុង​នាម​អាជ្ញា​ធរ​​សុំ​គាំទ្រ​​ជួយ​លើក​ទឹក​ចិត្ត​​បន្ថែម​ទៀត​​ក្នុង​កម្ម​វិធី​​របស់​ក្រសួង​សុខា​ភិបាល​​នេះ ​ដែល​បាន​​គិត​គូរ​​ពីបញ្ហា​សុខុមាល​ភាព​របស់​ប្រជា​ពល​រដ្ឋ​​ទូ​ទៅ​​ឱ្យ​​មាន​សុ​ខ​ភាព​​ល្អ​ក្នុង​ការ​ផលិត​ និង​ការ​​បរិភោគ​​​ចំណី​អាហារ​ដែល​​យើ​ង​ត្រូវ​​ការ​រៀង​រាល់​ថ្ងៃ​នេះ ។ លោក​ស្រី​បន្ត​​​​ថា វា​មិន​​ត្រឹម​តែ​​ទទួល​បាន​​គុណ​ភាព​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ការ​សោភ័ណ​ភាព​​បន្ថែម​ទៀត​ និង​​​មាន​​អនា​ម័យ​​យ៉ាង​​ខ្ពស់​បំផុត​​ ហើយ​នាំ​គ្នា​លុប​បំ​បាត់​នូវ​​សម្ភារ​ណា​ដែល​​យក​មក​ប្រើ​ប្រាស់​​​​ក្នុង​ការ​វេច​ខ្ចប់​ចំណី​អាហារ​​អាច​មាន​សារ​ធាតុ​​គីមី​​ទៅ​លើ​​​ចំណី​អាហារ​​ និង​​គ្រោះ​​ថ្នាក់​ដល់​សុខ​ភាព​ទៅ​ថ្ងៃ​ក្រោយ​​ដោយ​មិន​ដឹង​​ខ្លួន ។

លោក​ទេព លន់ អគ្គ​នាយក​បច្ចេកទេស​​នៃ​ក្រសួង​សុខា​ភិបាល​​ថ្លែង​​ថា បច្ចុប្បន្ន​នេះ​​រាជ​រដ្ឋា​ភិបាល​​បាន​និង​កំពុង​​ជំរុញ​​ និង​កែ​ប្រែ​ពី​​ទម្លាប់​​ដើម​មក​ឱ្យ​មាន​ការ​រៀប​ចំ​​អនា​ម័យ​​ល្អ​ទៅ​លើ​ការ​ផលិត​​ ការ​ហូប​ចុក​ជា​រួម​ ​​ព្រម​ទាំង​​សោភ័ណភាព​​​ផង​ដែរ ដើម្បី​ចូល​រួម​ប្រឡង​​ប្រណាំង​​ទី​ក្រុង​ស្អាត​ មាន​ពណ៌​បៃ​​តង​នៅ​ក្នុងប្រទេស​កម្ពុជា។ជា​​​​​​មួយ​​​នេះរៀប​ចំ​​ឱ្យ​មាន​ច្បាប់​ផលិត​ចំណីអាហារ​​​​​​​​​តាម​អាហារដ្ឋាន​​នានា​ពី​​ពេល​នេះ​​​ដល់​ឆ្នាំ​២០១៥ ឱ្យ​មាន​អនា​ម័យ​​ល្អ​ ដើម្បី​​រួម​ចំណែក​អូស​ទាញ​ភ្ញៀវ​​ទេសចរ​​ទាំង​ជាតិ និង​​អន្តរ​ជាតិ​​​​បន្ថែម​​ទៀត​​ដោយ​ទទួល​បាន​ទាំ​ង​គុណ​ភាព​​ សោភ័ណ​ភាព និង​អនា​ម័យ​​ល្អ​គ្រប់​ទី​កន្លែង​​ ៕