ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាល​ដីកា​សម្រេច​បិទ​​ផ្សារ​​ទំនប់​​មិន​បាន​សម្រេច ខណៈ​​អាជីវ​ករ​​តវ៉ា​ពុំ​ព្រម​ចេញ​ (មានវីដេអូឃ្លីប)

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អាជីវ​ករ​​ផ្សារ​ទំនប់​​ហៅ​ផ្សារ​ងិន​អាន ប្រមាណ​ជាង​៥០​នាក់ ​ក្នុង​ចំណោម​​២០០​នាក់ ​បាន​នាំ​គ្នា​តវ៉ា​លើ​​ក​បដារូប​ថត​សម្តេច​តេជោ​ និង​លោក​ជំទាវ​ ​បន្ទាប់​​ពី​អាជ្ញា​ធរ​ដឹក​នាំ​ដោយ​លោក​ព្រះ​រាជ​​អាជ្ញា​រង​​ ហៀង សុភ័ក្ត្រ​ ចុះ​អនុ​​វត្ត​សាល​ដីកា​លេខ​០៦ ​របស់​សាលា​ឧទ្ធរណ៍​ចុះ​​ថ្ងៃទី​​១៥ សីហា ២០១២ ​សម្រេច​បណ្តេញ​​អាជីវ​ករ​ចេញ​ពី​ផ្សារ​​ ខណៈ​ចប់​​អាណត្តិ​​កុង​ត្រា​ដើម្បី​អភិ​វឌ្ឍន៍​​ផ្សារ​ឡើង​វិញ នៅ​ខាង​មុខ​ផ្សារ​ទំនប់​ ស្ថិត​ក្នុង​ភូមិ​ទួល​គោក ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ កាល​ពី​វេលា​ម៉ោង​​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​​៣០ សីហា ២០១២ ។

ទោះ​បី​ជា​បែប​ណា​សាល​ដីកា​ពុំ​បាន​សម្រេច​នោះ​ទេ បន្ទាប់​​ពី​អាជីវ​ករ​​នាំ​គ្នា​​តវ៉ា​មិន​ព្រម​ចេញ​ដោយ​បាន​រារាំង​អាជ្ញា​ធរ​​មិន​ឱ្យ​ចុះ​ទៅ​​បិទ​ផ្សារ​ និង​បាន​បិទ​ផ្លូវ​​​៥៩៨ និង​៣៥៥ តែ​ត្រូវ​បាន​សមត្ថ​កិច្ច​ធ្វើ​ការ​សម្រប​សម្រួល​ ហើយ​សមត្ថ​កិច្ច​​ក៏ បាន​ដក​ថយ​ក្រោយ​ពី​ទទួល​​បញ្ជា​ពី​សាលា​ក្រុង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕