ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លើយ​​ឪពុក​​សម្លាប់​​កូន​ច្របាច់​ក​សម្លាប់​​កូន​ច្បង​​មុន បន្ទាប់​មក​​កូន​​ប្អូន រួច​អា​រ.ក​​និង.​ក​ដៃ​ខ្លួន​ឯង​​ដេក​​អោប​​សព​​កូន​

13 ឆ្នាំ មុន

រា​ជ​ធានី​ភ្នំពេញ​​ ៖​ ឪពុក​​បង្កើត​​ ដែល​​ជា​ឃាត​ករ​ដៃ​ដល់​សម្លាប់​​កូន​ប្រុស​​​ខ្លួន​ឯង​​​២នាក់​ ហើយ​​ព្យា​យាម​​អារ​.ក​ដៃ​ខ្លួន​ឯង​ទាំង​​សង​ខាង​ និង​អា​រ​.ក​​ខ្លួន​ឯង​​ប៉ុន​ប៉ង​​បញ្ចប់​ជី​វិត​តាម​ក្រោយ​​ តែ​មិន​ស្លាប់​​នោះ​ ពេល​នេះ​​ត្រូវ​បាន​នគរ​បាល​​​ខណ្ឌ​​ពោធិ៍​សែន​​ជ័យ​​នាំ​ខ្លួន​​ចេញ​​ពី​​មន្ទីរ​​​ពេទ្យ​​​កាល់​ម៉ែត​​ទៅ​ឃុំ​ខ្លួន​​បណ្តោះ​អាសន្ន​​ និង​ធ្វើ​​ការ​សាក​សួរ​​នៅ​ផ្នែក​ព្រហ្ម​ទណ្ឌ​ នៃ​អធិការ​ដ្ឋាន​​​ខណ្ឌ​នោះ​​ហើយ កាល​​ពី​វេលា​​ល្ងា​ច​​ថ្ងៃទី​​២៨ សីហា ​បន្ទាប់​ពី​​ក្រុម​គ្រូ​ពេទ្យ​​ដេរ​មុខ​របួស​​រួច​រាល់ ។

​បន្ទាប់​ពី​​នាំ​ខ្លួន​​ទៅ​ដល់​​ផ្នែក​ព្រហ្ម​ទណ្ឌ​​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ប៉ូលិស​បាន​​​ចោទ​សួរ​​ទាក់​ទិន​​នឹង​ការ​​សម្លាប់​កូន​​យ៉ាង​ព្រៃ​ផ្សៃ​ដែល​​សាធារណៈ​​ជន​​ហួស​​​ចិត្ត​ និង​​សម្តែង​​​នូវ​ការ​​​​អាណិត​​អាសូ​រ​​ដល់​ក្មេង​​តូច​ទាំង​​២​​នាក់​បង​ប្អូន​​ ដែល​ស្លាប់​​ដោយ​មិន​​មាន​កំហុស​​បន្តិច​​ណា​សោះ​​នោះ ។ ជន​​នេះ​​បាន​ឆ្លើយ​​ថា ខ្ញុំ​​និ​​ង​ប្រពន្ធ​​របស់​ខ្ញុំ​​បាន​លែង​លះ​​គ្នា​រយៈ​​ពេល​​៤​ខែ​មក​ហើយ ​។ ការ​លែង​​លះ​គ្នា​​​នោះ​បាន​ឡើង​​ដល់​តុលា​​ការ​​ចំនួន​​៣លើក​​រួច​​មក​ហើយដែរ ប៉ុន្តែ​​មិន​បាន​ដាច់​​ស្រេច​​​គ្នា​នោះ​​ទេ ដោយ​​សារ​ប្រពន្ធ​​របស់​ខ្ញុំ​ទាម​ទារ​​យក​កូន​ប្រុស​​ទី​​២​ ឈ្មោះ​​កែវ តារ៉ា ​​អាយុ​​៣​ឆ្នាំ ​ទៅ​នៅ​ជាមួយ​ហើយ​​ទុក​កូន​ប្រុ​​ស​​ទី​​១​​​ឈ្មោះ​​កែវ សុវណ្ណ អាយុ​​​៦​ឆ្នាំ ​​ឱ្យ​នៅ​​ជាមួយ​​ខ្ញុំ​ តែ​ខ្ញុំ​មិន​យល់​ព្រម​​តាម​ការ​ទាម​ទារ​​នោះទេ​​ ទើប​​តុលាការ​មិន​​ទាន់​ចេញ​​សាល​ក្រម​ ។​

ឧក្រិដ្ឋ​​​ជន​នោះ​​​បាន​សារភាព​​ប្រាប់​ប៉ូលិស​​ទៀត​ថា ​មូល​ហេតុ​​ដែលខ្លួន​​​​​សម្រេច​ចិត្ត​​សម្្លាប់​កូន​​ និង​ប៉ុន​ប៉ង​​សម្លាប់​ខ្លួន​ឯង​​តាម​ក្រោយ​​ដែរ​នោះ​ ​គឺ ដោយ​​​ សារ​តែ​​ភាព​​អស់​សង្ឃឹម​​គ្មាន​ទី​ពឹង​​ពាក់​ ព្រោះ​​ប្រពន្ធ​​ក៏​លេង​​លះ ហើយ​​បាន​លេ​​ង​ល្បែង​​ចាញ់​អស់​​ទ្រព្យ​សម្បត្តិ​​​លុយ​កាក់​​គ្មាន​សល់​​​ទៀត​ ណា​មួយ​​មិន​​ចង់​ឱ្យ​​កូន​ទៅ​​ប្រពន្ធ​ទៀត​​​ ទើប​ខ្ញុំ​​ធ្វើ​បែ​ប​នេះ​​​តែ​ម្តង​ ។

​ជន​ជា​ឃាត​ករ​​រូប​នោះ​​បានរៀប​រាប់​​​បន្ត​ទៀត​ថា ​កាល​ពី​​វេលា​​ថ្ងៃទី​​២៧ សីហា ​មុន​ពេល​កើេត​ហេតុ​ ខ្លួន​​បាន​ទៅ​ផឹក​ស៊ី​ជាមួយ​មិត្ត​​ភក្តិ​​នៅ​ម្តុំ​​ម៉ុង​ឌី​យ៉ាល់​​រហូត​ដល់​ម៉ោង​​ប្រហែល​​​៩​យប់​​ទើប​ឈប់​​ ហើយ​​បាន​បែក​​ពី​មិត្ត​ភក្តិ​​ រួច​ជិះ​ម៉ូតូ​​មួយ​គ្រឿង​​ម៉ាក​​វី​វ៉ា​​ ស៊េរី​​​២០១១ ​យក​ទៅ​បញ្ចាំ​​នៅ​ឯ​កា​ស៊ី​ណូ​​បាន​ប្រាក់​​ចំនួន​​១​ពាន់​​ដុល្លារ​ ​ក៏​លេង​​ល្បែង​​នៅ​ទី​នោះ​​រហូត​ចាញ់​​អស់​ ។ ​នៅ​វេលា​ម៉ោង​​ជាង​​១២​រំលង​អធ្រាត្រ​​ទើប​ជិះ​ម៉ូតូ​ឌុប​ក្នុង​​តម្លៃ​​១ម៉ឺន​រៀល​​ពី​កា​ស៊ី​ណូ​​ត្រឡប់​​​ទៅ​​ផ្ទះ​​ម្តាយ​នៅ​ចំណុច​​កើត​ហេតុ​​ខាង​លើ​នោះ​វិញ ។

​ជន​នេះ​​បាន​បន្ត​ទៀត​ថា ​ពេ​ល​ត្រឡប់​​ទៅ​ដល់​​ផ្ទះ​​វិញ ម្តាយ​​របស់​​ខ្លួន​​បាន​ចេញមក​​បើក​ទ្វារ​​ឱ្យ​ ហើយ​​ពេល​ចូល​ទៅ​​ដល់​ក្នុង​ផ្ទះ​​ខ្លួន​បាន​​ឃើញ​កូន​ប្រុស​​ទាំង​​២នាក់​​ដេក​ក្នុង​បន្ទប់​​ជាមួយ​ម្តាយ​​ បន្ទាប់​មក​​ខ្លួន​​បាន​ចូល​ទៅ​លើក​​​បី​កូន​​ម្តង​មួយ​ៗ​យក​​ទៅ​ដេក​​នៅ​ក្នុង​បន្ទប់​​របស់​ខ្លួន​វិញ ​ខណៈ​នោះ​ម្តាយ​​របស់​ខ្លួន​​បាន​និ​យាយ​​ថា បើ​កូន​​ដេក​នៅ​​កន្លែង​ហ្នឹង​​ហើយ​លើក​វា​​ធ្វើ​អ្វី​​ តែ​​ខ្លួន​​​បាន​​ប្រាប់​​ទៅ​ម្តាយ​​វិញ​​ថា ​​ចង់​ឱ្យ​ពួក​​វា​ដេក​​ជាមួយ​​ ។

​ជន​នោះ​​បាន​បន្ត​​ទៀត​ថា ​រហូត​ដល់​ម៉ោង​​២​រំលង​អធ្រាត្រ​​ខ្លួន​បាន​សម្រេច​ចិត្ត​​ធ្វើ​សកម្មភាព​​ដោយ​ចាប់​​ច្របាច់​​ក​កូន​ប្រុ​ស​ទី​​១​​ឈ្មោះ​​កែវ សុវណ្ណ​ អាយុ​​៦​ឆ្នាំមុន​​ ដោយ​​យក​​កន្សែង​​ខ្ទប់​មាត់​​ និង​ច្របាច់​​ក​រហូត​​ដល់​ស្លាប់​ ។ បន្ទា​ប់​មក​​បាន​ដាក់​​នៅ​ក្បែរ​​កូន​ប្រុស​ទី​២​ឈ្មោះ​កែវ ​តារ៉ា ​អាយុ​​៣​ឆ្នាំ​​ ហើយ​​ក្រោយ​ពេល​​សម្លាប់​កូន​​ទី​​១​​ហើយ​ ខ្លួន​បាន​​អង្គុយ​​មួយ​សន្ទុះ​ រួ​ចទើប​​ចាប់​ផ្តើម​​ធ្វើស​កម្មភាព​​ចាប់​ច្របាច់​​ក​កូន​ប្រុស​ទី​​២​នោះ​​សម្លាប់​ចោល​​ទៀត​ រួច​​ដាក់​​ឱ្យ​ដេក​នៅ​ជិត​គ្នា ​។ ក្រោយ​ពេល​សម្លាប់​​កូន​ប្រុស​​ទាំង​​​២នាក់​នោះ​​​រួច​ហើយ ខ្លួន​​បាន​យក​កាំ​បិត​ដែល​​បាន​លាក់​ទុក​​នៅ​ក្នុង​បន្ទប់​​នោះ​រួច​ជា​​ស្រេច​យកមក​​​អារ.ក​ និង​អារ.ក​​ដៃ​​ខ្លួន​ឯ​ង​​ទាំង​​២​ ដើម្បី​​សម្លាប់​ខ្លួន​​ទៅ​តាម​​ក្រោយ​​កូន​ដែរ​ ។ ​បន្ទាប់​​ពី​អា​ររួច​​ ​​ខ្លួន​​បាន​ដេក​​ឱប​​សាក​សព​កូន​​ប្រុស​​ទាំង​​២​​ ដោយ​បង្ហូរ​​ឈាម​នៅ​លើ​គ្រែ​ពូក​នោះ​ ដោយ​សង្ឃឹម​ថា​និង​បាន​​ស្លាប់​​ទាំង​​​៣នាក់​​ឪពុក​​កូន​ ប៉ុន្តែ​​ផ្ទុយ​ទៅ​វិញ​​ខ្លួន​​មិន​ស្លាប់​ទេ គ្រាន់​តែ​របួស​​​ ហើយ​ដេក​​ឱប​​សព​​​កូន​​រហូត​ដល់​​វេលា​ម៉ោង​​ជាង​​​៧​ព្រឹក​​ទើប​ម្តាយ​​របស់​ខ្លួន​​បាន​​ទៅ​គោះ​ទ្វារ​​ហៅ​ចៅៗ​​របស់​គាត់​​ ដើម្បី​​ហូប​អាហារ​​ពេល​ព្រឹក​ ។ ខណៈ​​នោះ​ខ្លួន​ក៏​ភ្ញាក់​​ឡើង​​​បាន​លូន​ទៅ​​បើក​​ទ្វារ​​ឱ្យ​ម្តាយ​​រួច​​​ហើយ​​ក៏​​បាន​ដួល​​សន្លប់​​បាត់​ស្មារតី​​លែង​ដឹង​ខ្លួន​​ ។​

​បន្ទាប់​ពី​​បាន​ស្តាប់​​ចម្លើយ​​សារភាព​​​​របស់​ជន​ជាឃាត​ករ​​នោះ​រួច​មក​ សមត្ថ​កិច្ច​​បាន​សួរ​នាំ​​នូវ​សំណួរ​​ចុង​ក្រោយ​​ថា​តើ​អ្នក​​​ឯង​​​មាន​​ការ​សោក​ស្តាយ​​ដែរ​ឬ​ទេ ចំពោះ​​អំពើ​​ព្រៃ​ផ្សៃ​​ដែល​អ្នក​​​ឯង​បាន​​​​​​ប្រព្រឹត្ត​​នេះ​? ​ជន​នោះ​​បាន​ឆ្លើយ​​ថា ខ្ញុំ​ពិត​​ជា​មាន​​កា​រសោក​ស្តាយ​​​ក្រោយ​​ខ្លាំង​ណាស់​​ ហើយ​ខ្ញុំ​​ទទួល​យក​​នូវ​អ្វី​​ដែល​​ខ្ញុំ​បាន​ប្រ​ព្រឹត្តនេះ ។​

​គួរ​រំលឹក​​ផង​ដែរ​ថា ​កាល​ពី​វេលា​​ព្រឹក​​ថ្ងៃទី​​២៨ សីហា ​ឆ្នាំ​​​២០១២ ​មាន​ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​​មួយ​បាន​កើត​​ឡើង​​នៅ​ចំណុច​ផ្ទះ​​លេខ​​I១៥ បុរី​​ប៊ុន​ហួរ ​ភូមិ​ព្រៃ​​ព្រីង​ខាង​ត្បូង ​សង្កាត់​ចោម​ចៅ ​បន្ទាប​់​ពី​​មាន​​បុរស​ម្នាក់​​ឈ្មោះ​កែវ ​ឡា​ដាំង ​អាយុ​​​៣៨​ឆ្នាំ ​ជា​មន្ត្រី​យោ​ធា​​ពាក់​សក្តិ​​៤​នៅ​​ផ្នែក​រដ្ឋ​បាល​​វិស្វ​កម្ម​​អគ្គ​​បញ្ជា​ការ​​កង​ទ័ព​ជើង​គោក ​មាន​ទី​លំនៅ​​ភូមិ​​ព្រៃជី​សាក់ ​សង្កាត់​ចោម​ចៅ ​បាន​សម្លាប់​កូន​​ប្រុស​របស់​ខ្លួន​​ឯង​​​២នាក់​​ ហើយ​​និង​​ព្យា​យាម​​សម្លាប់​ខ្លួន​ឯង​ដែរ​តែ​មិន​ស្លាប់​ ។ ​បន្ទាប់​​មក​ត្រូវ​បាន​​ក្រុម​គ្រួសារ​​នាំ​ទៅ​សង្គ្រោះ​​នៅ​​មន្ទីរ​ពេទ្យ​កាល់​មែ៉ត​ ហើយ​នៅ​​ក្រោយ​ពេល​​កើត​ហេតុ​​ភ្លាម​ៗនោះ​​​ប្រភព​ព័ត៌​មាន​​ពី​កន្លែង​កើត​ហេតុ​​បាន​​និយាយថា ជន​នោះ​អារ​.កកូន​ប្រុស​ខ្លួន​​ឯ​ង​​ ព្រោះ​​គេ​បាន​ឃើញ​​ឈាម​​ប្រឡាក់​​សព​ក្មេង​​ប្រុស​ទាំង​​២​​និង​ប្រឡាក់​​គ្រែ​​ ពូក​ជោក​ ។ ប៉ុន្តែ​​ក្រោយ​​មក​​ទើប​គេ​ដឹង​ថា​មិន​មែន​​អារ.ក​​​កូន​​នោះ​ទេ គឺ​​ជន​នោះ​​ច្របាច់​ក​កូន​ទៅ​​វិញ ​ហើយ​​ឈាម​ដែល​​ប្រឡាក់​​ពាស​​ពេញ​​លើសព​កូន​​​ ​គឺ​ជា​ឈាម​របស់​ឪពុក​​​ ។ បច្ចុ​​ប្ប​ន្ន​​ឧក្រិដ្ឋ​​ជន​​កំពុង​​ត្រូវ​បាន​ឃុំ​​ខ្លួន​បណ្តោះ​អាសន្ន​​នៅ​ក្នុង​​​​ផ្នែក​ព្រហ្ម​ទណ្ឌ​​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រង់​ចាំ​​បញ្ជូន​​​បន្ត​ទៅ​​តុលា​ការ​ ៕​​​