យោងតាមរបាយការណ៍មួយរបស់អាមេរិកស្តីពីការបញ្ជូនអាវុធលើពិភពលោកចេញផ្សាយនាពេលថ្មីៗនេះថា អីុស្រាអែលក៏ជាអ្នកនាំចេញអាវុធសំខាន់មួយដែរ ជាមួយនឹងការលក់អាវុធមានទឹកប្រាក់ដល់ទៅ១២,៩ពាន់លានដុល្លាររវាងឆ្នាំ២០០៤ និង២០០១។
របាយការណ៍មានឈ្មោះថា «ការបញ្ជូនអាវុធធម្មតាទៅកាន់បណ្តាប្រជាជាតិកំពុងអភិវឌ្ឍន៍» រៀបចំឡើងដោយផ្នែកស្រាវជ្រាវរបស់សភាអាមេរិក CRS បន្តថា អីុស្រាអែលពុំត្រឹមតែជាអ្នកនាំចេញអាវុធធំជាងគេមួយក្នុង ចំណោមអ្នកនាំចេញអាវុធធំៗលើពិភពលោកប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ជាអ្នកទិញអាវុធធំមួយដែររួចការនាំចេញអាវុធរបស់អីុស្រាអែលពិសេសបំផុតទៅកាន់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ។
ការសិក្សានោះបង្ហាញថា រវាងឆ្នាំ២០០៤ ទៅ២០១១ ការនាំចេញអាវុធរបស់អីុស្រាអែល ដែលមានទឹកប្រាក់ជាច្រើនពាន់លានដុល្លារធ្វើឱ្យប្រទេសនេះស្ថិតក្នុងលំដាប់ទី៨នៃបញ្ជីឈ្មោះ បណ្តាប្រទេសនាំចេញអាវុធធំជាងគេលើពិភពលោក បន្ទាប់ពីសហរដ្ឋអាេមរិក រុស្ស៊ី បារាំង អង់គ្លេស អាល្លឺម៉ង់ និងអីុតាលី។
របាយការណ៍នោះគូសបញ្ជាក់ផងដែរថា រវាងឆ្នាំ២០០៤ ទៅ២០១១ ការផ្តល់អាវុធរបស់អីុស្រាអែលមានទឹកប្រាក់ជិត១០,៦ពាន់លានដុល្លារ ហើយគ្រាន់តែក្នុងឆ្នាំ២០១១ មានទឹកប្រាក់ដល់១,៨ពាន់លានដុល្លារ។លើសពីនេះទៀត របាយការណ៍នេះបង្ហាញថា អីុស្រាអែល ក៏ជាអ្នកទិញអាវុធធំជាងគេលើពិភពលោកដែរ ពិសេសទិញអាវុធពីអាេមរិក។ រវាងឆ្នាំ២០០៤ ទៅ២០១១ អីុស្រាអែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញអាវុធនានាមានទឹកប្រាក់ដល់ទៅ៩,៥ពាន់លានដុល្លារ ធ្វើឱ្យប្រទេសនោះជាប្រទេសទិញអាវុធធំជាងគេទី៩ លើពិភពលោក ។
ប្រទេសអារ៉ាប៊ី សាអូឌីត ជាអ្នកទិញអាវុធច្រើនជាងគេមានទឹកប្រាក់៧៥,៧ពាន់លានដុល្លារ បន្ទាប់មកឥណ្ឌា (៤៦,៦ពាន់លានដុល្លារ) អេមីរ៉ាតអារ៉ាប់រួម (២០,៣ ពាន់លានដុល្លារ)៕


ចែករំលែកព័តមាននេះ