ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្និសីទ​ជាតិ​ស្តីពី​គណ​នេយ្យ​ករ​ និង​ទីផ្សារ​​មូលធន​នៅ​កម្ពុជា​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុម​ប្រឹក្សា​​ជាតិ​គណ​នេយ្យ​​វិទ្យា​ស្ថាន​​គណ​នេយ្យ​ករ​ជំនាញ និង​សវន​ករ​កម្ពុជា និង​សមា​គម​​គណ​​នេយ្យ​ករ​ជំនាញ​អង់​គ្លេស ACCA ប្រចាំ​​នៅ​កម្ពុជា​បាន​រៀបចំ​សន្និ​សីទ​​ជាតិ​ស្តីពី​គណ​នេយ្យ​​ក្រោម​​ប្រធាន​បទ «គណ​​នេយ្យ​ករ និង​ទីផ្សរ​មូល​ធន​នៅ​កម្ពុជា» នៅ​​សណ្ឋា​គារ​សូហ្វីតែល កាល​ពី​ព្រឹកថ្ងៃទី​២៩ សីហា ២០១២ ​ក្រោម​អធិបតីភាព​ឧបនាយក​​រដ្ឋ​មន្ត្រី​​ គាត ឈន់ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​​ និង​ហិរញ្ញវត្ថុ ។

លោក​ងី តាយី រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋ​កិច្ច​​​ និង​ហិរញ្ញ​វត្ថុ និង​ជាប្រធាន​​ក្រុម​ប្រឹក្សា​ជាតិ​គណ​នេយ្យ​​បានថ្លែង​​ក្នុង​សន្និ​សីទ​នោះ​ថា​ជា​ការ​ពិត​សន្និ​សីទ​ជា​តិ​នៅ​ថ្ងៃនេះ​ នឹង​នាំ​មក​​នូវ​​មេ​រៀន​ និង​​​បទពិសោធន៍​ជាច្រើន​ពី​សំណាក់​វាគ្មិន​​ល្បីៗ​របស់​យើង​​ដែល​នឹង​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​អំពី​បញ្ហា​​ប្រឈម​​ដែល​កើត​មាន​នៅ​ក្នុង​​ដំណើរកា​រអភិវឌ្ឍ និង​ទិដ្ឋ​ភាព​​ជាក់​ស្តែង​​នៃ​កិច្ច​ប្រតិ​បត្ត​ការ​ទីផ្សារ​មូល​ធន​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ​សន្និ​សីទ​​ជាតិ​នេះ ​ក៏​នឹង​បង្ហាញ​​ឱ្យ​ឃើញ​​ពីសារ​សំខាន់​​នៃ​ស្ថាប័ន​​កំណត់​ស្តង់​​ដា និង​បញ្ហា​ប្រឈម​​របស់​គណ​នេយ្យ​ករ​ក្នុង​កិច្ច​អភិ​វឌ្ឍន៍​​ទីផ្សារ​មូលធន​​ដ៏​ក្មេង​​ខ្ចី​របស់​យើង​ផង​ដែរ ។ ដើម​ឡើយ​វិជ្ជា​ជីវៈ​​គណនេយ្យ​​មាន​តួនាទី​​ផ្តល់​នូវ​ជំនឿ​ទុក​ចិត្ត​ដល់​សមា​ជិក​ដែល​ជា​ម្ចាស់​របស់​ក្រុម​ហ៊ុន​​នា​ពេល​បច្ចុ​ប្បន្ន​​វិជ្ជា​ជីវៈ​គណ​នេយ្យ​​មាន​តួនាទី​​ទូលំ​ទូលាយ​ជាង​នេះ​នោះ គឺ​​ការផ្តល់​នូវ​ការ​ធានា​អះអាង​​ចំពោះ​អ្នក​ដែល​​មា​ន​ការ​ពាក់​ព័ន្ធ​​ដែល​រួម​មាន​រាជរដ្ឋា​ភិបាល ប្រព័ន្ធ​ធនា​គារ​និយ័ត​ករ និង​មហា​ជន។ ដោយ​សារតែ​អ្នក​មាន​ការពាក់​ព័ន្ធ​​ទាំង​នោះ​ពឹង​ផ្អែក​​ខ្លាំង​លើ​វិជ្ជា​ជីវៈ​​គណ​នេយ្យ​ដូច​នេះ​គណ​នេយ្យ​​ករ​ត្រូវ​​​ទទួល​ស្គាល់ថា ​ខ្លួន​ត្រូវ​​បន្ត​ស្រូប​យក​នូវ​​អនិស្សរភាព និងសេចក្តីជឿ​ទុក​ចិត្ត​ពីអ្នក​ដែល​មា​នការ​ពាក់​ព័ន្ធ​ប្រសិនបើ​ខ្លួន​ត្រូវ​រក្សា​នៅភាព​ជាប់​ពាក់​ព័ន្ធ​​នឹង​ការ​បន្ថែម​​តម្លៃ​ឱ្យ​ខ្លួន​ឯង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕