ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​នាវា​ចម្បាំងរុស្ស៊ី​​មក​កាន់មូលដ្ឋាន​នា​វា​ចរណ៍​ជប៉ុន​

13 ឆ្នាំ មុន

​អ្នកនាំពាក្យ​របស់​កង​នាវា​​ចរណ៍​រុស្ស៊ី​លោក​រ៉ូ​ម៉ាន់​ម៉ា​តូ​វ​​ថ្លែង​ថា​ ​កង​ឯក​ភាព​មួយ​នៃក​ង​​នាវា​ចរណ៍​ប៉ាស៊ី​ហ្វិក​របស់​រុស្ស៊ី​ត្រៀម​បំពេញ​ទស្សន​កិច្ច​​ជា​ផ្លូវ​ការមួយ​នា​ថ្ងៃទី​២៨ សីហា ​នៅ​​មូល​ដ្ឋាន​​នាវា​ចរណ៍​ជប៉ុន ​ម៉ាអ៊ី​ហ៊្សូរូ ។​អ្នក​នាំពាក្យ​រូបនេះ​ថ្លែង​ទៅកាន់​​សារព័ត៌​មាន​​​ថា​ កង​ឯ​ក​ភាព​​នេះរួម​មាន​នាវា​ពិឃាត ​AMIRAL PANTELEIEV និង​នាវា​ចម្បាំង​​ជា​ច្រើន​គ្រឿង​ទៀត​ត្រូវ​​ទៅ​ឈប់​នៅ​មូល​ដ្ឋាន​នាវា​ចរណ៍​​ជប៉ុន​ម៉ាអ៊ី​ហ៊្សូរូ តា​មផ្លូវ​​មកពី​មូល​ដ្ឋាន​​PEARL HARBOR ​កោះ​ហាវ៉ៃ ​។

លោក​ម៉ាតូវ​បន្តថា ​​គណៈ​ប្រតិភូ​របស់​កង​នាវា​ចរណ៍​រុស្ស៊ី​នេះនឹង​ជួបជាមួយ​មេបញ្ជា​ការ​មូល​ដ្ឋា​ន​ម៉ាអ៊ី​ហ៊្សូរូព្រម​ទាំង​អភិបាល​ក្រុង​នោះ ​។ ​នាវា​ចម្បាំង​រុស្ស៊ី​ទាំង​​នេះ​នឹង​ចាក​ចេញ​​ពី​ម៉ាអ៊ី​ហ៊្សូរូនា​ថ្ងៃទី​១ កញ្ញា​​មក​កាន់​មូល​ដ្ឋាន​វ្ល៉ា​ឌី​វូស្តុក ​របស់​ខ្លួ​ន ។ ​ជាការឆ្លើយ​តប​វិញ​​​កង​នាវា​ចម្បាំង​ជប៉ុន​នឹងមក​​បំពេញ​ទស្សន​កិច្ច​​នៅ​វ្ល៉ាឌី​វូស្តុក​នា​​ថ្ងៃទី​​២៣​ កញ្ញា​ ​ខាងមុខ​នេះ ​ហើយ​នឹង​ចូល​រួម​ធ្វើ​សម​យុទ្ធ​ជា​មួយ​​​​​នឹ​ង​កង​ម៉ារីន​រុស្ស៊ី​ ​៕