គណបក្សសាធារណរដ្ឋកាលពីថ្ងៃទី២៨ សីហា បានសម្រេចជាផ្លូវការឱ្យលោកមីត រ៉ូមនីឈរឈ្មោះជាបេក្ខជនគណបក្សនោះសម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកនាថ្ងៃទី៦ វិច្ឆិកា ខាងមុខនេះ ប្រជែងគ្នាជាមួយប្រធានាធិបតីចប់អាណត្តិនៃគណបក្សប្រជាធិបតេយ្យ លោកបារ៉ាក់ អូបាម៉ា ។
បណ្តាប្រតិភូគណបក្សសាធារណរដ្ឋដែលចូលរួមក្នុងសមាជ នៃគណបក្សនេះ នៅទីក្រុងតាមប៉ា រដ្ឋផ្លរីដា បានប្រកាសគំាទ្រអតីតអភិបាលរដ្ឋម៉ាសាជូសេត នោះជាតំណាងនៃគណបក្សក្នុងការបោះឆ្នោតប្រធានាធិបតី ។ខណៈសល់ពេល៧០ថ្ងៃទៀតដល់ពេលបោះឆ្នោតលោកមីត រូ៉មនឺ អាយុ៦៥ឆ្នាំ ក្នុងការស្ទាបស្ទង់មតិនានាមានអ្នកសម្តែងការគាំទ្រក្នុងអត្រាប្រហាក់ប្រហែលគ្នាជាមួយលោកអូបាម៉ា ហើយពួកសាធារណរដ្ឋសង្ឃឹមថាសមាជរបស់ខ្លួននៅក្រុងតាមបា៉ នឹងជួយជំរុញលោករ៉ូមនី ឱ្យឈ្នះលើបេក្ខជនគណបក្សប្រជាធិបតេយ្យ ៕
ចែករំលែកព័តមាននេះ