ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​ភេរវកម្ម​មួយ​ជិត​ក្រុង​​ដា​ម៉ាស់​ស្លាប់២៧នាក់

13 ឆ្នាំ មុន

រថយន្ត​បង្កប់គ្រឿង​​​ផ្ទុះ​មួយ​បានផ្ទុះ កាលពី ថ្ងៃ​ទី​២៨ សីហា ​​នៅ​កន្លែង​​ធ្វើបុណ្យ​សព​មួយ​​​នា​ជាយក្រុង​ដាម៉ាស់ ​​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២៧​នាក់ ខណៈ​ដែលកងទ័ព​​វាយប្រហារ​​​លើ​សង្កាត់​​នានា​​នៃ​រដ្ឋ​ធានី​ ​និងក្រុង​អាឡែប ​​ដើម្បីប៉ុនប៉ង ​កម្ទេច​​​​ការ​តស៊ូ​​​របស់​ពួកឧទ្ទាម ។

​ប្រធានាធិបតី​ស៊ីរី​ក្នុង​​សង្កថា មួយបាន​ទទួល​ស្គាល់ថា កងទ័ព​របស់លោក​នៅពុំទាន់​​អា​ចយក​ប្រៀប​បាន​​លើ​ពួក​ឧទ្ទាម​នៅឡើយ ។ នៅ​ខេត្ត​អ៊ីដ ឡេប ​​​ភាគពាយ័ព្យ​​ប្រទេស​​​ជន​ស៊ីវិល​​យ៉ាងតិច​​​១៧នាក់ ​​​ស្លាប់​ក្នុងការ​បាញ់​​ផ្លោង​​របស់​កងទ័ព​​លើ​ភូមិ​កាហ្វា​​ ណាបែល ។ ប្រឈម​មុខ​​នឹង​ការ​កើន​​​​ឡើងនៃ​អំពើ​​ហិង្សា​​​ប្រជាជន​ស៊ីរី​​កាន់តែ​​ច្រើន​នាំគ្នា​​រត់​ភៀស​ខ្លួន​​ចេញពី​ប្រទេស​ទៅកាន់បណ្តា​ប្រទេស​​​​ជិត​ខាង ។

​​យោង​តាម​​ទូរទស្សន៍​រដ្ឋថា មនុស្ស​១២​នាក់ ស្លាប់​និង​៤៨​នាក់ ​ត្រូវរបួស​​ក្នុង​ការ​វាយប្រហារ​​​ដោយ​រថយន្ត​បង្កប់គ្រឿង​ផ្ទុះ​មួយ​ដែល​សំដៅ​​​លើបុណ្យ​សព​​នៅចារ៉ា​ម៉ាណា ​ជាយ​ក្រុង​​ដាម៉ាស់​ភាគ​អាគ្នេយ៍​​​ ។ ក៏ប៉ុន្តែ​​​អង្គ​ការ​សិទិ្ធ​​មនុស្ស​ស៊ីរី  OSDH រៀប​រាប់​ពី​មនុស្ស​ស្លាប់​​​​ដល់ទៅ​២៧​នាក់​ឯណោះ ​​ដោយគូសបញ្ជាក់ថា ​បុណ្យ​នោះ​​រៀបចំ​​ធ្វើសម្រាប់​​សព​អ្នកគាំទ្រ​​​របប​ស៊ីរី​​២នាក់​ ហើយ​ប្រជាជន​នៅ​ចារ៉ាម៉ាណា ​ភាគ​ច្រើន​​គាំទ្រ​របប​លោកអាសាដ​ ។ នៅក្រុង​អាឡែប ​កង​ទ័ព​បន្ត​វាយប្រហារ​លើទីតាំង​​ទាំងឡាយ​របស់​ពួក​ឧទ្ទាម​​​ ។

នា​ថ្ងៃទី២៨ សីហា​​​ មនុស្ស​យ៉ាងតិច​៩៧នាក់ ​​ស្លាប់​ក្នុងអំពើ​​ហិង្សា​នៅ​ស៊ីរី​ ក្នុងនោះ​​មានជនស៊ី​វិល​៦២​នាក់ ពួកឧទ្ទាម​​១១​នាក់ ​និងទាហាន​​២៤​នាក់ ។ នេះ​ជា​តុល្យ​ការ​​បណ្តោះអាសន្ន​​​របស់​ OSDH ​ដែល​ពុំ​រាប់​បញ្ចូល​អ្នក​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​​ភេរវកម្ម​នៅជិត​ក្រុង​ដាម៉ាស់ផង​ទេ ៕