ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់មនុស្ស១១នាក់ រងរបួសធ្ងន់-ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តមួយ កាលពីថ្ងៃទី២៩ សីហា ២០១២ វេលាម៉ោង៨និង៤០នាទីព្រឹក នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៦៦-១៦៧ ស្ថិតក្នុងភូមិតាពៅ ឃុំជើងគោ ស្រុកព្រៃនប់ ។
តាមប៉ូលិសចរាចរស្រុកព្រៃនប់ ឱ្យដឹងថា រថយន្តដែលរងគ្រោះថ្នាក់មួយគ្រឿងនេះ ម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ១តោនកន្លះ ពណ៌ស បើកដោយឈ្មោះថាង សាម៉ី ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង បានដឹកកម្មករចំនួន៣៥នាក់ពីស្រុកស្រែអំបិល ទៅលើកស្ករសរនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកបើកពីខេត្តព្រះសីហនុ ទៅភ្នំពេញ ក្នុងទិសដៅបញ្ច្រាសទិសគ្នាបានបើកវ៉ារថយន្តមួយគ្រឿងផ្សេងទៀតដែលបើកនៅពីមុខទន្ទឹមនឹងនោះ រថយន្តដឹកកម្មករក៏មកដល់បានវាក់ជាមួយនឹងម៉ូតូនោះធ្វើឱ្យអ្នកបើករថយន្តងាកចង្កូតគេចពីម៉ូតូក្រឡាប់ខ្លួនឯង ចំណែកអ្នកបើកម៉ូតូពេលឃើញដូច្នោះក៏បន្ថែមល្បឿនទៅមុខបាត់តែម្តង ៕


ចែករំលែកព័តមាននេះ