ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​​ព័ន្ធ​ប្រ​ណាំង​​រថ​​យន្ត​​អន្តរ​​ជាតិ​គ្រោង​​នឹង​​បង្កើត​​ឱ្យ​​មាន​​កម្ម​វិធី​​ប្រ​ណាំង​​ថ្មី​ Formula E នៅ​​ឆ្នាំ​​២​០​១៤

13 ឆ្នាំ មុន

សហ​​ព័ន្ធ​​ប្រ​ណាំង​​រថ​យន្ត​​អន្តរ​ជាតិ​​ហៅ​​កាត់​​ថា ​(FIA)​​បាន​​ប្រកាស​​ឱ្យ​​ដឹង​​ពី​​គម្រោង​​កម្ម​វិធី​ប្រ​ណាំង​ថ្មី​របស់​ខ្លួន​ដែល​នឹង​លេច​ចេញ​ជា​រូប​រាង​នៅ​ឆ្នាំ​២០១៤ខាង​មុខ​ ។ កម្ម​វិធី​ប្រ​ណាំង​​ថ្មី​នោះ​ត្រូវ​គេ​ដាក់​ឈ្មោះ​ថា​  Formula E ។ ​ប៉ុន្តែ​អ្វី​ដែល​ខុស​ប្លែក​ពី Formula 1នោះ​គឺរថយន្ត​ប្រ​ណាំង​របស់​ Formula E ប្រើ​ថាម​ពល​អា​គុយ ។ បណ្តា​រោង​ច​ក្រ​ផលិត​ទាំង​ឡាយ​កំពុង​តែ​បាន​ត្រូវ​អញ្ជើញ​ឱ្យ​ចូល​រួម​រច្ចនា​ម៉ូដ​និង​ផលិត​រថយន្ត​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ ។

ការ​ប្រ​ណាំង​រថយន្ត​ប្រ​ភេទ​ថ្មី​នេះ​នឹង​រៀប​ចំ​ចាត់​ចែង​ដោយ Formula E Holdings​ដែល​ជា​សហ​គមន៍​អ្នក​វិនិយោគ​ទុន​ដឹក​នាំ​ដោយ​មហា​សេដ្ឋី​អេស្ប៉ាញឈ្មោះ Enrique Banuelos ។​ប្រ​ធាន FIA ​លោក Jean Todt​ដែល​បាន​ចុះ​ហត្ថ​លេ​ខា​គាំ​ទ្រ​កម្ម​វិធី​ប្រ​ណាំងខាងលើ​បាន​ថ្លែង​ថា​៖«កម្ម​វិធី​ប្រ​ណាំង​​នេះ​នឹង​ធ្វើ​នៅ​ទី​លាន​ប្រ​ណាំង​កណ្តាល​ទី​ក្រុងនានា​​ ហើយ​វា​នឹង​ទាក់​ទាញ​អ្នក​ទស្សនា​បាន​ច្រើន​ ។ មួយ​វិញ​ទៀត វា​ក៏​នឹង​ផ្តល់​នូវ​ការ​កំ​សាន្ត​សប្បាយ​ក៏​ដូចជា​ឱកាស​ថ្មី​មួយ​ក្នុង​ការ​ចូល​រួម​ចែករំ​លែក​តម្លៃ​របស់ FIAនិង​កម្ម​វត្ថុ​នៃ​ថាម​ពល​ស្អាត​ ចលភាព​ទូ​លំ​ទូ​លាយ​ដែល​មាន​ការ​ចូល​រួមពី​អ្នក​ទស្សនា​វ័យ​ក្មេង​ផង​ដែរ »​។​

សូម​បញ្ជាក់​ថា បណ្តា​រថយន្ត​ប្រ​ណាំង​ Formula E មួយ​គ្រឿង​មាន​ទម្ងន់ ៧៨០​គី​ឡូ​ក្រាម​និង​មាន​ល្បឿន​អតិ​បរិ​មា​ ២២០​គី​ឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង ។ ឯថាម​ពល​អា​គុយ​របស់​វា​អាច​ប្រើ​បាន​លើ​ផ្លូវ​ប្រ​ណាំង​រយៈពេល​​២៥​នា​ទី​ប៉ុណ្ណោះ​ ៕