រាជធានីភ្នំពេញ ៖ ផ្ទះ១ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់ដែលធ្វើអំពីឈើលើថ្មក្រោមទំហំ៥គុណ១០ម៉ែត្រ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី២៩ សីហា ២០១២ ។
រហូតមកដល់ពេលនេះមូលហេតុនៃការឆេះពុំទាន់ដឹងនៅឡើយទេ ហើយភ្លើងកំពុងតែឆាបឆេះមិនទាន់រលត់ផងដែរ ។ សមត្ថកិច្ច និងប្រជាពលរដ្ឋកំពុងដុតដៃជើងក្នុងការជួយពន្លត់ ។ ទោះបីបែបណាយើងនៅមិនទាន់ដឹងអំពីទ្រព្យសម្បត្តិដែលរងការខូចខាតប៉ុន្មាននោះដែរ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ