ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​​ថ្មី​អេហ្ស៊ីប​ទៅកាន់​ប្រទេស​​ចិន

13 ឆ្នាំ មុន

ប្រធានាធិបតី​​ចិន​លោកហ៊ូជីន​តាវ ​កាលពី​​រសៀល​ថ្ងៃទី​២៨ សីហា បាន​រៀបចំ​​ពិធី​ទទួល​ស្វាគមន៍​​មួយនៅ​មហា​វិមាន​​ប្រជាជន​ក្រុង​បេ៉​កាំង ​​​ជាកិត្តិ​យស​ដល់​ប្រធានាធិបតី​​​ថ្មី​អេហ្ស៊ីប​​លោក​មូ៉ហាម៉េដ​ម័រស៊ី ដែល​មក​បំពេញ​​​ទស្ស​ន​កិច្ច​នៅប្រទេស​ចិន ។​បន្ទាប់​​ពីពិធីនោះ​​​ប្រធានាធិបតី​ទាំង២ ត្រូវ​​ពិភាក្សា​គ្នា​ពីទំនាក់​ទំនង​​ទ្វេ​ភាគី​ និង​បញ្ហា​​​​នានា​ដែល​​មាន​ផល​ប្រយោជន៍​​ ។ ​​កិច្ច​សហ​ប្រតិបត្តិ​ការ​​សេដ្ឋ​កិច្ច​ និងពាណិជ្ជ​កម្ម​ព្រមទាំង​​​បញ្ហា​នានា​​ដែល​មាន​ផល​​ប្រយោជន៍​​រួម ក្នុងនោះ​មាន​​សភាព​ការណ៍​​​​នៅស៊ីរី ​ស្ថិត​ក្នុង​របៀប​វារៈ​​​សំខាន់​​​នៃ​ទស្សន​កិច្ច​នោះ​របស់លោក​ម័រ​​ស៊ី​នៅ​ចិន ។

នេះ​ជា​​ទស្សន​កិច្ច​លើក​ដំបូង​​​​នៅចិន​របស់​ប្រធានាធិបតី​​អេហ្ស៊ីប​ចាប់​តាំងពី​លោក​ចូល​កាន់​តំណែង​​​កាលពី​ខែ​មិថុនា ​មក ។ ពេល​ស្នាក់​អា​ស្រ័យ​​នៅក្រុង​ប៉េកាំង​​ពី​ថ្ងៃទី២៨ ដល់​៣០​ សីហា ​ប្រធានាធិបតី​​អេហ្ស៊ីប​នឹង​ជួប​ជាមួយ​​មេ​ដឹកនាំ​​ចិន​ដទៃៗ​ទៀត​​ ក្នុងនោះ​មាន​ប្រធានគណៈ​​​កម្មា​ធិការ​​​អចិន្ត្រៃយ៍​​សភា​​ប្រជាជន​​ចិន​​លោក​​វូបាងហ្គោ ​នាយក​រដ្ឋ​មន្ត្រី​លោកវេន​ជាបាវ ​និង​អនុ​ប្រធានាធិបតី​លោកស៊ី​ជីន​ពិញ ។

​លោកម័រ​ស៊ី​បានម​កដល់​ក្រុង​ប៉េកាំង កាលពី​រសៀលថ្ងៃទី​២៨ សីហា ។ ​​ក្រោយ​ពីបំពេញ​​ទស្ស​នកិច្ច​នៅចិន​​លោក​នឹង​ទៅកាន់​ទីក្រុង​​តេហេរ៉ង់ ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ ៕