ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​​ជនសង្ស័យ​២​នាក់​ ពាក់​ព័ន្ធ​ករណីគ្រឿងញៀន​​នៅស្រុក​ជាំក្សាន្ត​

13 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ សមត្ថកិច្ច​ប៉ូលិស​​ប្រឆាំង​គ្រឿងញៀន​​ខេត្ត​ស​ហការ​ជា​មួយ​ប៉ូលិស​​ស្រុក​ជាំក្សាន្ត​​បាន​តាម​ប្រមាញ់​ឃាត់​​រថយន្ត​កាមរី​​មួយ​​គ្រឿង​ និង​បុរស​២​នាក់​ដែល​ជា​មុខ​សញ្ញា​​ជួញដូរ​​ និង​ប្រើ​ប្រាស់​​គ្រឿងញៀន​​កាល​ពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​​ថ្ងៃទី​​២៩ សីហា នៅ​ក្នុង​លំនៅ​ឋាន​ ស្ថិត​ក្នុង​ភូមិ​ស្រឯម ​ឃុំ​ស្រឯម ស្រុក​ជាំ​​ក្សាន្ត ។

ជនសង្ស័យទាំងពីរ​នាក់​​ម្នាក់​ជា​អ្នក​បើក​​រថយន្ត​ឈ្មោះ​វ៉ាន់ ​សំអុល អាយុ​៣០ឆ្នាំ ​​ទីលំនៅ​ភូមិ​ពាល​ញែក សង្កាត់​​ផ្ទះព្រៃ ​​ក្រុង​ពោធិ៍​សាត់ ​ខេត្តពោធិ៍​សាត់ និង​ម្នាក់​ទៀត​​ឈ្មោះ​យ៉ែម ​ឃាង អាយុ​៤០​ឆ្នាំ ​ជាមន្ត្រីយោធា។ ​បុរសទាំង​២​នាក់​ខាងលើ​ត្រូវ​បា​នសមត្ថ​កិច្ច​បញ្ជូន​ទៅ​​កាន់​ស្នងការ​​ដ្ឋាន​ប៉ូលិស​ខេត្ត​រួម​នឹង​វត្ថុ​តាង​ឧបករណ៍​ប្រើ​ប្រាស់​ និងថ្នាំ​​ញៀន​ប្រភេទ​ម៉ា​ទឹក​កក​មួយ​ចំនួន​​ផង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕